CamNews

តារា 

ប្រិយមិត្ត Kpop ចង់ឃើញ Yuri ស្លៀក Bikini

Yuri សមាជិកក្នុងក្រុម Girls' Generation ត្រូវបានប្រិយមិត្តបោះឆ្នោតជាតារាដែលគេគ្រប់គ្នាចង់
ឃើញស្លៀកឈុត Bikini ជាទីបំផុត។

កម្មវិធីមាត់សមុទ្ទមួយបានលើកប្រធានបទមួយក្រោមចំណងជើងថា តារាមួយណាដែលអ្នកចង់
ឃើញគេស្លៀក Bikini បំផុតនោះ? ប្រធានបទនេះមានមនុស្សជាង ១២០០ នាក់បានចូលរូមធ្វើ
ការស្ទង់មតិហើយក្នុងនោះ Yuri ទទួលបាន ៣៦៤ សម្លេងឬប្រមាណជាង ៣០ ភាគរយដែលជា
ចំនួនមួយដ៏ច្រើន។

ភាគច្រើនអ្នកដែលបោះឆ្នោតអោយ Yuri ពួកគេបានប្រាប់ថាគេធ្លាប់ឃើញ Yuri នៅក្នុងខ្សែភាព
យន្ត Fashion King ដែលមានឈុតឆាកនាងស្លៀកពាក់សម្លៀកបំពាក់ខ្លីក្នុងកន្លែងហាត់ប្រាណ
ដូចនេះហើយប្រសិនបើឃើញនាងស្លៀក Bikini មិនដឹងជាស្រស់ស្អាតយ៉ាងណានោះទេ។

បន្ទាប់ពី Yuri គឺភាគច្រើនគេជ្រើសរើស Yoon Jin Yi ជាតារារបស់ SBS ក្នុងរឿង Gentlemen's
Class ដែលទទួលបាន ៣៣៦ សម្លេង៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Allkpop 


Tags: girls' generation kpop korean yuri