CamNews

តារា 

អាយដលធ្វើចឹងហើយអ្នកណាមិនសប្បាយចិត្ត!! Boy pakorn អរមិនស្ទើរពេលសមាជិកក្រុម SNSD ធ្វើរឿងមួយ

ថៃ ​៖ តារាសម្តែងថៃ លោក Boy Pakorn គឺជាអ្នកគាំទ្រម្នាក់របស់នាង Yuri ដែលជាសមាជិកក្រុម Girls’ Generation ហៅ SNSD ជាយូរណាស់មកហើយ ។ កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៩ តារាស្រីដ៏ស្រស់ស្អាតរូបនេះបានចែករំលែករូបថតប៉េះប៉ោងជាច្រើនជាមួយនិងចំណងជើងថា "Into Yuri" បន្ទាប់ពីនាងបានជួបជុំជាមួយនិងអ្នកគាំទ្រនៅក្នុងប្រទេសថៃ ។ 

នៅពេលដែលរូបថតបានបង្ហោះនៅលើបណ្តាញសង្គមរួចហើយ លោក Boy Pakorn ក៏បានខមមិនលើរូបរបស់ Yuri ថា "I love you Saranghae" ។ អ្វីដែលធ្វើឲ្យតារាប្រុសរូបនេះអរមិនស្ទើរនោះគឺពេលសមាជិកក្រុម SNSD បានចុចចូលចិត្តពាក្យរបស់លោក រហូតធ្វើឲ្យគាត់សម្រេចចិត្តបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួន ដើម្បីចែករំលែកអារម្មណ៍ដ៏មានក្តីសុខរបស់ខ្លួនជាមួយនិងហ្វេនៗ ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy pakorn Chatburirak pat​ Yuri