CamNews

តារា 

បងប្អូនប្រុសទាំងបីរបស់ Boy pakorn ត្រូវឆ្លងកាត់ដំណាក់កាលមួយសិន មុនពេលមានមិត្តស្រី

ថៃ ៖ លោក Nong Thana បានទម្លាយប្រាប់រឿងរ៉ាវខ្លះៗបន្ទាប់ពីប្អូនស្រីពៅរបស់ខ្លួនគឺនាង Nong Wanmai បាននិយាយថា នាងមិនចង់ឲ្យបងប្រុសទាំងបីមានសង្សារនោះទេ ។​ 


តារាសម្តែងប្រុសរូបនេះបាននិយាយថា នេះគ្រាន់តែជាសម្តីរបស់ក្មេងតូចម្នាក់នៅក្នុងគ្រួសារ ហើយនេះអាចជាគំនិតមួយដើម្បីបង្កើតភាពសប្បាយរីករាយនៅក្នុងគ្រួសារតែប៉ុណ្ណោះ ។ សម្រាប់អ្នកម្តាយវិញ គាត់ចង់មានចៅកាន់តែឆាប់កាន់តែល្អ ។


បន្ទាប់ពីកិច្ចសម្ភាស៍បងប្រុសរួចមកថ្ងៃដល់វេន Nong Wanmai ផ្តល់កិច្ចសម្ភាស៍ជាមួយនិងបងប្រុសធំគឺលោក Boy Pakorn វិញម្តងគឺនាងបាននិយាយថា បងប្រុសទាំងបីអាចមានសង្សារបាន ប៉ុន្តែនៅធ្វើតេស្តជាដំបូងសិនថាតើនារីៗទាំងនោះអាចឆ្លងកាត់ដំណាក់កាល រហូតបានក្លាយជាបងថ្លៃរបស់នាងបានឬអត់ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Boy pakorn Chatburirak pat​