CamNews

ព័ត៌មានអន្តរជាតិ 

ISIS ស្លឈាម ខណៈ រុស្ស៊ី បញ្ជាយន្តហោះ ពិឃាត ៣០គ្រឿង ទៅកំទេចក្រុម IS នៅក្នុងប្រទេសស៊ីរី

ដាម៉ាស់៖ រុស្ស៊ីបានបញ្ជាយន្តចម្បាំង ដែលជាយន្តហោះពិឃាតរបស់ខ្លួន ដើម្បីបំពេញបេសកកម្ម កំទេចក្រុមរដ្ឋឥស្លាម (IS) ដែលកំពុងធ្វើព្យុះភ្លៀងនៅក្នុងប្រទេសស៊ីរីនោះ ។

                                                    បញ្ជាក់ ៖ រូបភាពឯកសារ

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ថា រុស្ស៊ី បាន បញ្ជូនយន្តហោះពិឃាតទៅ កាន់ប្រទេសស៊ីរី ក្នុងគោលបំណងកំទេចក្រុមរដ្ឋឥស្លាម ។ ទីភ្នាក់ងារ SANA ដែលជាបណ្តាញព័ត៌មានរដ្ឋបម្រើផ្នែកយោធា បានបញ្ជាក់យ៉ាងដូច្នេះកាលពីថ្ងៃសុក្រ ។

គេបានដឹងថា ក្រុមកងទ័ពដែនអាកាសរបស់ស៊ីរី និងរុស្ស៊ី បានដាក់គោលដៅដើម្បីកំទេចក្រុម IS ដោយមានការបញ្ជាចេញពី មូលដ្ឋានឆ្ពោះទៅកាន់ភាគខាងជើង ខេត្តអាលេប៉ូ ដើម្បីកំទេចទីតាំង របស់សត្រូវនៅតំបន់Marat al-Numan  និងក្រុង Hbait ដែលស្ថិតនៅភាគពាយព្យ ខេត្ត  Idlib។

គេថែមទាំងដឹងច្បាស់ថា ការបញ្ជាយន្តហោះពិឃាតទៅកំទេចក្រុមរដ្ឋឥស្លាមនោះ គឺគោលដៅសំខាន់ កំទេចក្រុមឧទ្ទាមចំនួន ១០ក្រុម នៅក្នុងតំបន់ Kafr Zaita ដែលស្ថិតនៅភាគកណ្តាលខេត្តHama  ។


នៅមុនពេលចេញប្រតិបត្តិបត្តិការដែនអាកាសមួយថ្ងៃ ប្រភពព័ត៌មានចេញពីយោធា ដែនអាកាសបាន ប្រាប់ដល់ស៊ិនហួថា យន្តហោះដែលមប្រុងកំទេចក្រុមរដ្ឋឥស្លាម មិនតិចជាង៣០គ្រឿងឡើយ ដែលនេះ ជាផ្នែកមួយជួយដល់រដ្ឋាភិបាលស៊ីរី ដែលថ្មីៗនេះរុស្ស៊ីបានប្រកាសថា នឹងប្រឆាំងពួកជីវពល ជីហាដ នោះ ៕


 

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow ISIS