CamNews

តារា 

អាចដែរទេ Enrique ដែលម្ចាស់បទ Hero ទាក់ទងមិត្តស្រី ១២ ឆ្នាំហើយមិនដែលណែនាំ អោយឪពុកស្គាល់?

ពេលដែលនិយាយ ដល់បទ Hero ទស្សនិកជន ច្បាស់ជាធ្លាប់បាន ស្គាល់ហើយនូវ បុរសសង្ហារ Enrique Iglesias ម្ចាស់បទដ៏ល្បី កំសត់មួយនេះ ។ Enrique ក៏ល្បីបទផ្សេងៗ ទៀតជាច្រើន ផងដែរ មិនត្រឹមតែប៉ុណ្ណោះ Enrique ក៏ល្បីឈ្មោះថា ជាបុរសស្មោះស្នេហ៍ ផងដែរ បើទោះបីជា ថតបទចំរៀងជាមួយ ស្រីស្អាតៗច្រើន ក៏ដោយ ។



មិត្តស្រីរបស់ Enrique ត្រូវបានគេ ស្គាល់ឈ្មោះនាងថា Anna Kournikova ដែលនាងនិង Enrique មានទំនាក់ទំនង ស្នេហាអស់ រយៈពេល ១២ ឆ្នាំមកហើយ ។ អ្វីដែលធ្វើ អោយគេភ្ញាក់ផ្អើល នោះ គឺគេ ទើបតែដឹងថា ឪពុករបស់ Enrique មិនដែលជួប ជាមួយនិង Anna ឡើយក្នុងរយៈ ពេល ១២ ឆ្នាំកន្លងមកនេះ ។ នៅក្នុងបទ សំភាសន៍ថ្មីមួយ បានអោយដឹងថា លោកឪពុក Julio មិនដែលបាន ជួបជាមួយនិង Anna ម្តងណាឡើយ ព្រោះថា Enrique មិនដែលណែនាំ នាង អោយគាត់ ស្គាល់ឡើយ ។ គាត់មិនខឹងនឹងកូន ទេហើយ បាននិយាយថា Enrique រវល់ពេក ដែលគ្មានពេល នៅផ្ទះឡើយ ស្របជាមួយ Anna ដែលនាងជា កីឡាការនី តេន្នីស ទៀត នោះ គឺវា ពិតជាពិបាក សំរាប់នាងណាស់ ។



វាពិតជាមិន គួរអោយជឿសោះ ដែល Enrique មានស្នេហាដល់ទៅ ១២ ឆ្នាំហើយ មិនណែនាំ អោយ ឪពុកស្គាល់សោះ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ perezhilton 


Tags: star singer enrique anna