CamNews

តារា 

Selena Gomez ត្រូវបានបកអាក្រាត ដោយបងប្អូនស្រីស្អាត ត្រកូល Jenner រឿងដើរលេង ផឹកស៊ី

បន្ទាប់ពី មានដំណឹងថា Selena បានផ្តាច់ ទំនាក់ទំនងពី Kylie និង Kendall Jenner រួចមក Selena បានបកស្រាយថា ដោយសារតែ បងប្អូនស្រីទាំង ២ នេះជាអ្នកដែល តែងតែនាំនាង ដើរលេង ផឹកស៊ីនិង ប្រើគ្រឿងញៀន ។


Kandall និង Kylie (ឆ្វេង) Selena (ស្តាំ)

ថ្ងៃនេះ Kylie និង Kendall ចាប់ដៃគ្នាបក អាក្រាត Selena  វិញម្តងដែល ពួកគេបាននិយាយថា Selena ពិតជាមនុស្សត្រឹមត្រូវណាស់ ។ ពាក្យនេះគឺជាពាក្យ ឌឺដងប៉ុណ្ណោះ ដែលពួកគេបន្តថា Selena ត្រឹមត្រូវពេក ដល់ថ្នាក់ ចូលមណ្ឌល កែប្រែខ្លួន ហើយទៅជា ពួកនាង ដែលជាមនុស្ស នាំនាងខូច មិនដែលចូល មន្ទីរកែប្រែទៅវិញ ហើយពួកនាង ក៏មិនដែល មានរឿងអាស្រូវដូច នាងដែរ ។ ក្រៅពីនេះ Kylie និង Kendall បន្ថែមថា ក្នុងកំឡុងពេល ដែលពួកគេ នៅដើរលេង ជាមួយនិង Selena នោះមានតែ Selena ទេជាអ្នក មានបញ្ហា ច្រើនជាងគេ ហើយញៀននិងការ ដើរលេង ផឹកស៊ី ជប់លៀងណាស់ បើទោះបីជា នាងបានសន្យាថា នឹងកាត់បន្ថយ រឿងទាំងនោះ បន្ទាប់ពី ចេញពីមន្ទីរកែប្រែ ក៏ដោយ ។



គួរបញ្ជាក់ ផងដែរថា Selena បានឈប់ទាក់ទង ជាមួយនិង Kylie និង Kendall បន្ទាប់ពីកម្មវិធី តន្ត្រី Coachella ។ តាំងតែពី Selena បានត្រលប់ មកទាក់ទងនិង Justin Bieber វិញនោះ នាង មានរឿង អាស្រូវជាច្រើន លេចឡើងមក ជាប់ៗគ្នា ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: star singer model selena gomez kylie kendall jenner