CamNews

ភាពយន្ត 

The Amazing Spider Man: គ្មានអ្វីធំជាពាក្យថា "អស្ចារ្ស"

ប្រវត្តិរបស់ Spider Man នឹងត្រូវបានកែប្រែក្នុងខ្សែភាពយន្តរឿង The Amazing Spider Man! ខ្សែ
ភាពយន្តនេះគឺជាខ្សែភាពយន្តដែលនិយាយពីប្រវត្តិនៃការករកើត Spider Man ឡើងវិញដែលត្រូវ
បានចាក់បញ្ចាំងជាមួយ និងបច្ចេកវិទ្យា 3D ធ្វើអោយខ្សែភាពយន្តរឿង The Amazing Spider Man
នេះក្លាយជាខ្សែភាពយន្តមួយដ៏អស្ចារ្សទាំងផ្ទាំងទស្សនិយភាព និងសាច់រឿង។


នាំមកជូនលោកអ្នកដោយអ្នកដឹកនាំរឿង Marc Webb និពន្ធដោយ James Vanderbilt មានការចួល
រួមសម្ដែងពីតារាវ័យក្មេងស្រស់ស្អាតដូចជា Andrew Garfield, Emma Stone, Rhys Ifans និង Denis
Leary រួមជាមួយនឹងតារាល្បីៗជាច្រើនរូបទៀត។


ខ្សែភាពយន្តរឿង The Amazing Spider Man និយាយពីសាច់រឿងនៃខ្សែជីវិតរបស់ Peter Parker
សារជាថ្មីដែលមិនទាក់ទងទៅ និងរឿង Spider Man ទាំង ៣ ភាគនោះទេ។ សាច់រឿងនេះត្រូវបាន
គេតែងសារជាថ្មីដោយគោលបំណងរបស់ Peter Parker គឺស្វែងរកដើមហេតុដែលឪពុក ម្ដាយរបស់
ខ្លួនបានបាត់ខ្លួន ជាមួយនឹងអាថ៌កំបាំងរបស់ការងារឪពុករបស់គេ។

Peter បានរកឃើញរូបមន្តនៃការ ពិសោធដែលឪពុករបស់គេរក្សាការពារជាសម្ងាត់អស់រយៈពេល
ជាច្រើនឆ្នាំ ហើយវាបានក្លាយជា កូនសោរមួយឆ្ពោះទៅកាន់អ្វីដែលគេកំពុងតែស្វែងរក​ ប៉ុន្តែគេត្រូវ
ជួបគូប្រជែងធំមួយគឺ The Lizard ដែលជាដុកទ័រ Curt Connors អតីតមិត្តរួមការងាររបស់ឪពុក Peter។

ដោយសារតែនេះគឺជាខ្សែភាពយន្តថ្មីដែលត្រូវបានថតឡើងវិញជាមួយនឹងសាច់រឿងថ្មី មូលហេតុ
នេះហើយបានជាគេមិនឃើញមានវត្តមានរបស់ តារាសម្ដែងក្នុងរឿង Spider Man ទាំង ៣ ភាគចូល
រួមក្នុងការសម្ដែងទាល់តែសោះ។ ក៏ប៉ុន្តែប្រសិនបើលោកអ្នក បានទស្សនារឿង The Amazing Spi-
der Man នេះលោកអ្នកមុខជាត្រូវបំភ្លេចរឿង Spider Man ទាំង ៣ ភាគកាលពីមុនអោយអស់មិន
ខាន ព្រោះខ្សែភាពយន្តរឿង The Amazing Spider Man នេះ Camnews សុំធានាថាជក់ចិត្តជាក់ជា
មិនខានឡើយ។


ហើយកាលពីថ្ងៃទី ៧ កក្កដាកន្លងមកនេះ Westec Media បានធ្វើសហការណ៍ជាមួយនឹងរោងភាព
យន្តលេជេន ក្រុមហ៊ុន Coca Cola ក៏ដូចជា Camnews និង Phnom Penh Post បានធ្វើការចាក់
បញ្ចាំងខ្សែភាពយន្តរឿង The Amazing Spider Man នេះដោយមានការលក់សំបុត្រ Premiere ដើម្បី
ប្រមូលថវិការជួយដល់កុមារកំព្រានៅកម្ពុជា តាមរយៈអង្កការ CCF និង Asia Hope Cambodia ជា
មួយគ្នានេះ កាលពីរាត្រីថ្ងៃទី ១០ កក្កដានេះផងដែរក៏មានការចាក់បញ្ចាំងរឿង The Amazing Spider Man ជាលក្ខណៈ Premiere សាធារណៈដែលគេសង្កេតឃើញមានការចូលរួមពីសំណាក់ប្រិយមិត្ត
ជាយុវវ័យគាំទ្រជាច្រើនកុះករ ហើយជាមួយគ្នានេះយើងក៏សង្កេតឃើញមានវត្តមានរបស់គ្រួសារ
សិល្បះករខ្មែរអ្នកនាងខាត់ សុឃីម មានវត្តមានចូលរូមទស្សនាខ្សែភាពយន្តនេះផងដែរ។

សំបុត្រចូលទស្សនាខ្សែភាពយន្តរឿង The Amazing Spider Man នឹងត្រូវបានដាក់លក់ជាសាធា-
រណៈចាប់ពីថ្ងៃទី ១២ កក្កដា ២០១២ នេះតទៅនៅរោងភាពយន្ត លេជេន ផ្សារទំនើប CityMall
ជាន់ទី ៣ និងរោងភាពយន្ត The CinePlex ផ្សារទំនើបសូរីយាជាន់ទី ៥។ បើចង់ដឹងថាជក់ចិត្តយ៉ាង
ណាចំណាយពេលចុងសប្ដាហ៍នាំក្រុមគ្រួសារក៏ដូចជាមនុស្សជាទី​ស្រលាញ់ទៅទស្សនា ទាំងអស់
គ្នា៕

ដោយ៖ ម៉ូកា 


Tags: the amazing spiderman movie