CamNews

តារា 

តារាចម្រៀងទើបពេញវ័យលោក Justin Bieber ទីបំផុតចេញមុខបង្ហាញកូនស្រី ឲ្យពិភពលោកបានឃើញហើយ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងទើបពេញវ័យលោក Justin Bieber ទើបតែបានបង្ហោះរូបថតរបស់គាត់ជាមួយនិង​ ក្មេងស្រីតូចម្នាក់នៅលើប្រពន្ធផ្សព្វផ្សាយសង្គម ហើយដំណឹងក៍ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Wittyfeed បានឲ្យដឹងថា រូបថតដែលលោក Justin Bieber ទើបតែបានបង្ហោះនៅលើគណនី Instagram របស់លោកបានភ្ជាប់មកជាមួយនឹង ចំណងជើងថា "នេះគឺជាកូនស្រីរបស់ខ្ញុំ" ។ 



ក្រុមអ្នកគាំទ្ររបស់តារាចម្រៀង លោក Justin Bieber ដែលមានវ័យទើបតែ ២២ ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្ររបស់លោក មានការស្រឡាំងកាំងយ៉ាងខ្លាំងយ៉ាងខ្លាំងក្រោយពីបានឃើញរូបថតរបស់លោក Justin Bieber ជាមួយនិងក្មេងស្រីតូចម្នាក់នោះ រួមទាំងចំណងជើងដ៍គួរឲ្យចាប់អារម្មណ៍ខ្លាំងទៀតផង ។ ហើយក្រុមអ្នកគាំទ្រមួយចំនួនថែមទាំងបានសួរថា ប្រសិនបើនេះគឺជាកូនស្រីរបស់លោក ហើយចុះអ្នកណាគឺជាម៉ាក់របស់ក្មេងនេះ ។ 

ប៉ុន្តែជាអកុសលឃ្លាចុងក្រោយដែលលោក Justin Bieber បានភ្ជាប់ជាចំណងជើងនៅក្នុងរូបថតនោះ គឺគាត់បាននិយាយថា "គាត់គ្រាន់តែនិយាយលេងទេ" ។ 

ទោះបីជាយ៉ាងណាក៍ដោយរឿងទាំងអស់នេះ គឺគ្រាន់តែរឿងមួយដែលធ្វើឲ្យមានមនុស្សជាច្រើនចាប់អារម្មណ៍តែប៉ុណ្ណោះ ការពិតទៅគឺក្មេងម្នាក់នោះមិនមែនជាកូនស្រីរបស់ Justin Bieber នោះទេ ដូច្នេះហើយក៍គ្មានម្តាយឯណាដែរ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Justin Bieber