CamNews

ព័ត៌មានអន្តរជាតិ 

"ខ្លាំងបាត់" រុស្ស៊ី វាយប្រហារ ម៉ីស៊ីល ២៦ គ្រាប់ រយៈចម្ងាយឆ្ងាយខ្លាំង ១៥០០ គ.ម កំទេច ពួក ISIS

ព័ត៌មានអន្តរជាតិ ៖​​ នាវាចម្បាំង កងទ័ពជើងទឹក រុស្សី ៤ គ្រឿង បានចេញប្រតិបត្តិការ បាញ់ម៉ីស៊ីល សរុប ២៦ ម៉ីស៊ីល ទៅលើទីតាំង រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេស ស៊ីរី នេះ បើយោងតាម ការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ រដ្ឋមន្រ្តីការពារជាតិ​ ប្រទេស រុស្ស៊ី  Sergey Shoig ។ ម៉ីស៊ីល សរុប ២៦ គ្រាប់ ត្រូវបានបាញ់ចេញពីទីតាំងដើម សមុទ្រ Caspian ។


លោក Shoig អោយដឹងថា "នាវាចម្បាំង ៤ គ្រឿង បានបាញ់ម៉ីស៊ីល សរុប ២៦  គ្រាប់ ទៅលើទីតាំង ពួក ISIS ១១ ទីតាំង ។ យោងតាម ទិន្នន័យ បញ្ជាក់អោយដឹងថា រាល់ ទីតាំងសត្រូវទាំង ១១ ទីតាំង ត្រូវបានកំទេច ក្នុងនោះ ពុំមានសម្បទា ជនស៊ីវិល រងនូវការ ខូចខាតអ្វីនោះ ទេ" ។ លោកបន្តអោយ ដឹងថា ម៉ីស៊ីលទាំងអស់ បានបាញ់ មានរយៈចម្ងាយឆ្ងាយដល់ ទៅ ១៥០០ គ.ម មុននឹងវាយប្រហារ ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព ពោល បាញ់ចេញពី ទីតាំងដើម  សមុទ្រ  Caspian ជាប់ព្រំប្រ ទល់ដែនប្រទេសរុស្ស៊ី និង ៣ ប្រទេសផ្សេងទៀត ។ របាយការណ៍ បញ្ជាក់អោយដឹងថា ប្រតិបត្តិការ បាញ់ប្រហារម៉ីស៊ីលរយៈចម្ងាយឆ្ងាយ ១៥០០ គ.ម លើកនេះ ត្រូវការ កិច្ចសហការជាចាំបាច់ជាមួយ នឹងប្រទេស អ៊ីរ៉ាក់ និង អ៊ីរ៉ង់ ព្រោះ ម៉ីស៊ីល ត្រូវហោះឆ្លងកាត់  អធិបតេយ្យភាព ប្រទេសទាំង ២ នេះ មុននឹង ទៅដល់ ប្រទេសស៊ីរី ។

រដ្ឋមន្រ្តីក្រសួងការពារជាតិ បន្តអោយដឹងថា រុស្ស៊ី  បាន  សហការរួមគ្នា ជាមួយនឹងដៃគូរបស់ខ្លួន កំ ណត់អោយបានគន្លងម៉ីស៊ីល ដូច្នេះ ម៉ីស៊ីលហោះកាត់ទៅ តាមគន្លងគ្រងទុក តែមួយគត់ ដោយមិន បង្កជាហានិភ័យដល់ពលរដ្ឋស៊ីវិល អ្វីនោះទេ ។ គួររំឮកថា  នាវាចម្បាំង ទាំង ៤ គ្រឿង វាយប្រហារ ISIS បាញ់ម៉ីស៊ីល ២៦ គ្រាប់ រួមមានដូចជា នាវាចម្បាំងឈ្មោះ   the   Gepard-class frigate Dage - stan , the Buyan-M-class corvettes Grad Sviyazhsk, Uglich  និង  នាវាចម្បាំង Veliky Ustyug ។ បណ្តានាវាចម្បាំងទាំងអស់នេះ មាន សមត្ថភាព ខ្ពស់ ក្នុង ការវាយប្រហារ ទីតាំងសត្រូវរយៈចម្ងាយ ឆ្ងាយ បានដល់ទៅ ២៥០០ គ.ម ក្នុងរយៈពេលត្រឹមតែ ៣ នាទី ។ គួររំឮកថា សប្តាហ៍  កន្លង ទៅនេះ រុស្ស៊ី បានបើកការវាយប្រហារ តាមអាកាសរួចមកហើយ ដោយប្រើយន្តហោះ  ចម្បាំង  ប្រឆាំងក្រុម ឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេសស៊ីរី ខណៈបច្ចុប្បន្នភាព  បន្ត   សកម្មភាពវាយ ប្រ ហារដោយមានការចួលរួមបន្ថែមទៀត ពីសំណាក់កងទ័ពជើងទឹក ប្រទេសរុស្ស៊ី  ពីសមុទ្រ Caspian ៕

- អាន ៖ វីដេអូ ដែលធ្វើអោយ ISIS ស្លឈាម "ស្តែងៗ រុស្ស៊ី ទម្លាក់គ្រាប់បែក ពីយន្តហោះចម្បាំង"


ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow ISIS