CamNews

តារា 

មិនគួរឲ្យជឿ នៅពេលដែលលឺដំណឹងបែបនេះ នាង Selena បែរជាមានចិត្តនឹកស្មានមិនដល់

ហូលីវូដ ៖ កាលពីពេលថ្មីៗនេះ បានលេចលឺពាក្យចចាមអារាមថា លោក Justin Bieber និងនាង Hailey Baldwin បានលួចទៅចុះសំបុត្រអាពាហ៍ពិពាហ៍ស្ងាត់ៗ ។ តែទោះបីជាយ៉ាងណាក៏ដោយ វេបសាយល្បីឈ្មោះ E! News បានឲ្យដឹងថា នាង Hailey បានចេញមុខបដិសេធជាមួយនិងរឿងនេះ ។ 

នាង Selena Gomez គឺជាមិត្តស្រីម្នាក់ដែលមានទំនាក់ទំនងស្នេហាជាមួយនិង Justin បានច្រើនឆ្នាំជាងគេ ដូច្នេះហើយទើបហ្វេនគិតថា នាងគឺជានារីដែលសាកសមជាប្រពន្ធរបស់តារាចម្រៀងវ័យ ២៤ ឆ្នាំ ។​ 


ទោះបីជាយ៉ាងណាក៏ដោយ ដំណឹងរៀបការរបស់លោក Justin Bieber និងនាង Hailey Baldwin មិនគួរឲ្យជឿ នៅពេលដែលលឺដំណឹងបែបនេះ នាង Selena បែរជាមានចិត្តនឹកស្មានមិនដល់ ហើយសប្បាយចិត្តយ៉ាងខ្លាំង ព្រោះនៅទីបំផុតតារាចម្រៀងស្រីរូបនេះអាចចាកចេញពីយ៉ាងសប្បាយចិត្ត នៅពេលដែលសង្សារចាស់របស់ខ្លួនរកឃើញស្នេហ៍ពិត ចំនែកឯរូបនាងក៏អាចចាកចេញពីអតីតកាលបានដែរ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kenh14


Tags: Justin bieber Hailey Baldwin Selena gomez