CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ព្រះអង្គម្ចាស់ Zeid ប្រតិកម្ម នឹងការសម្លាប់មនុស្ស របស់បុរសខ្លាំងហ្វីលីពីន លោក Duterte

ព័ត៌មានអន្តរជាតិ ៖ ប្រធានឃ្លាំមើលសិទ្ធមនុស្ស ពីអង្គការសហប្រជាជាតិ បានស្នើដល់អាជ្ញាធរពាក់ ព័ន្ធប្រទេសហ្វីលីពីន ឲ្យបើកការស៊ើបអង្កេត ទៅលើប្រធានាធិបតីហ្វីលីពីន ពីបទមនុស្សឃាត បន្ទាប់ពីរូបលោក​បានអះអាងឲ្យដឹងថា បានសម្លាប់មនុស្ស ខណៈពេលលោកមានតំណែងជាអភិបាលក្រុង ។ 


ព្រះអង្គម្ចាស់ Zeid Ra’ad Al Hussein ដែលជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានគូសបញ្ជាក់ដល់អាជ្ញាធរយុត្តិធម៌ប្រទេសហ្វីលីពីន ឲ្យដឹងថា ត្រូវតែបង្ហាញការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការលើកកំពស់និតិរដ្ឋ និងឯករាជ្យភាព ដោយផ្តើមចេញពីការស៊ើបអង្កេត ពាក់ព័ន្ធនឹង ករណីខាងដើម។ ​ការអំពាវនាវពីអង្គម្ចាស់ Zeid Ra’ad Al Hussein ដែលជាឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានធ្វើឡើង បន្ទាប់ពី លោក Duterte ដែលជាបុរសខ្លាំង ហ្វីលីពីន ជាប្រធានាធិបតីប្រចាំប្រទេសនោះ អះអាងឲ្យដឹងថា អំឡុងឆ្នាំ ១៩៨៨ ចំពេលដែលលោក កាន់តំណែងជាអភិបាលក្រុង Davao នោះ លោកបានសម្លាប់មនុស្ស ៣នាក់ ដែលជាជនសង្ស័យ ចាប់ជម្រិត ។ លោកពិតជាមិនច្បាស់ទេ ថាតើ បាញ់សម្លាប់ពួកគេអស់ប៉ុន្មានគ្រាប់ អំឡុងផ្ទុះអាវុធ បាញ់បោះគ្រាប់ពិតវិនាទីនោះ ។ ច្រើនជាងនេះទៅទៀត អង្គម្ចាស់ Zeid ក៏បានគូសបញ្ជាក់បន្ថែម ដោយបានស្នើដល់អាជ្ញាធរហ្វីលីពីនសាជាថ្មី ក្នុងការពិនិត្យទៅលើ ការរីករាលដាលដ៏គួរបារម្ភស្តីពី ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលជាការតាំងចិត្ត របស់លោក Duterte ក្នុងការបោស សម្អាតឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងស្រុក ៕

-ដល់ក ឋានៈ ជាប្រធានាធិបតី តែសម្លាប់មនុស្ស , លោក Duterte សារភាព សម្លាប់មនុស្ស ៣នាក់ (មានវីដេអូ)



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Philippine int news Hot news Breaking news