CamNews

តារា 

វ៉ាង ស្រីណូ បាត់មុខ​ពី​សិល្បៈ ទៅ​សម្ងំ​ធ្វើ​បុណ្យ

ភ្នំពេញៈ តារាសម្ដែងធ្លាប់ មានប្រជាប្រិយភាព និងមានរហ័ស្សនាមថា ជាតារាសិចស៊ី សម្បូរសាច់​ដើមទ្រូង កញ្ញា វ៉ាង ស្រីណូ អស់រយៈពេល ជាង២ឆ្នាំមកហើយ ដែលនាងបាត់វត្តមានទាំងស្រុង ពី​វិស័យសិល្បៈ ដោយគ្មានអ្នកណាដឹងទេថា តារារូបនេះទៅ សម្ងំធ្វើអ្វី នៅទីណានោះទេ ខណៈកន្លង​មក ធ្លាប់មានព័ត៌មានថា នាងបញ្ចប់សិល្បៈទៅ សម្ងំធ្វើជាថៅកែស្រី នៅក្នុងជំនួញមួយ ចាយដើម ទុន​រាប់ម៉ឺនដុល្លារ ។

អ្វីៗគ្រប់យ៉ាង នៅតែស្ថិតក្នុង មន្ទិលសង្ស័យនៅឡើយ ដោយសារតែ ចាប់ពីនាងបាត់វត្តមាន ពី សិល្បៈគេមិនបានឃើញ តារារូបនេះ បង្ហើបពីមុខជំនួញ ឬក៏បញ្ជាក់ច្បាស់ ពីហេតុផលឈប់ពីសិល្បៈ ទៅដល់សាធារណៈជន ឲ្យបានជ្រាបឡើយ ។ តែអ្វីដែលធ្វើឲ្យ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ តារា សម្តែង វ៉ាង ស្រីណូ មានការចាប់អារម្មណ៍នោះ គឺចាប់តាំងពីនាង បាយ បាយ ពីសិល្បៈ គេតែងតែ ឃើញនាង រំលេចរូបថតក្នុង ការធ្វើបុណ្យទាន ជាមួយគ្រួសារ នៅលើ Account Facebook របស់ នាង មិនសូវដាច់ ។

ដោយសារតែបែបនេះ ទើបធ្វើឲ្យអ្នកតាមដានសិល្បៈ មានការងឿងឆ្ងល់ថា ការឈប់ពីសិល្បៈ របស់ វ៉ាង ស្រីណូ អាចមានបង្កប់អាថ៌កំបាំងអ្វី ? ចាប់តាំងពីនាងឈប់ពីសិល្បៈ ហេតុអីបានជា ស្រីស្រស់ រូបនេះចូលចិត្ត ធ្វើបុណ្យទានម្ល៉េះ ? មិនតែប៉ុណ្ណោះ សូម្បីតែការតុបតែងខ្លួន ស្លៀកពាក់សិចស៊ី ខើច លើខើចក្រោម បញ្ចេញចង្អូរដើមទ្រូង ក៏នាងមានការផ្លាស់ប្តូរ មកស្លៀកពាក់ បែប ស្រគត់ស្រគំ ខុសប្លែកពីពេលមុនៗដែរ ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ LookingTODAY មិនអាចទាក់ទងទៅ កញ្ញា វ៉ាង ស្រីណូ ដើម្បីឲ្យ នាងស្រាយចម្ងល់ ទាំងអស់នេះបានឡើយ ព្រោះថាលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ មិនអាចទាក់ ទង​បាន ៕


ផ្តល់សិទ្ធិដោយ ៖ ដើមអំពីល


Tags: khmer star mc actress vang sreyno