CamNews

តារា 

កាន់តែឆ្កួតមែនទែនហើយ Miley Cyrus យក Roll On មកលុញក្លៀក លើឆាកតន្ត្រី

ថ្មីៗនេះ តារាៗ ជាច្រើន ត្រូវបាន គេអញ្ជើញ អោយចូលរួម កម្មវិធី Jingle Ball 2013 ដែលធ្វើឡើង នៅ សួន Madison Square ទីក្រុង New York ។ Miley Cyrus ក៏ជាតារា មួយរូបត្រូវ បានគេអញ្ជើញ ទៅចូល រួមផងដែរ ។

Miley Cyrus armpit calmly rolling on TV 3

Miley Cyrus បានទាក់ទាញ ការចាប់អារម្មណ៍ របស់ទស្សនិកជន ជាច្រើន ដែលធ្វើអោយ គេគ្រវីក្បាល គ្រប់ៗគ្នា ។ នៅក្នុង កម្មវិធីនោះ ផលិតផល Roll On ម៉ាក Axe ជាអ្នកផ្សាយ ពាណិជ្ជកម្ម ។ Miley Cyrus ដើម្បី អោយគេ កាន់តែចាប់ អារម្មណ៍ និងបានផ្សាយ ពាណិជ្ជកម្មផង នាងបាន យកផលិតផល Roll On នោះ មកលុញលាប ក្លៀកនាង នៅលើឆាក មុខកាំមេរ៉ា តែម្តង ដែលនាងបញ្ចេញ កាយវិការ ធ្វើដូចគ្មាន រឿងអ្វីសោះ ។

Miley Cyrus armpit calmly rolling on TV 1

Miley Cyrus armpit calmly rolling on TV 2

ទស្សនិកជន និយាយថា បើទោះបី ជានាង ចង់ផ្សាយ ពាណិជ្ជកម្ម យ៉ាងណាក៏ដោយ ក៏ទង្វើបែបនេះ វា ពិតជា ពិបាកមើល ខ្លាំងណាស់ ៕


Tags: star singer miley cyrus entertainment new yor hollywood