CamNews

តារា 

តារាចម្រៀងវ័យក្មេង Justin Bieber ត្រូវបានស្រ្តីលក់ស្រាបៀរ ជួយសង្រ្គោះព្រោះ....

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងវ័យក្មេងដែលសម្បូរទៅដោយរឿងអាស្រូវ លោក Justin Bieber ត្រូវបានស្រ្តីម្នាក់ ដែលជាអ្នកលក់ស្រាបៀរ ជួយសង្រ្គោះចេញពីហ្វូងមនុស្សនៅក្នុងបារមួយ នៅឯប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី ២៣ ខែកញ្ញានេះ ។ 

តារាចម្រៀង Justin Bieber ត្រូវបានមនុស្សជាច្រើនចោមរោមនៅក្នុងក្លឹបរាត្រីដែលមានឈ្មោះថា HEART នៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ប៉ុន្តែសំណាងល្អបាននារីម្នាក់ជួយសង្រ្គោះទាន់ពេល ទើបតារាចម្រៀងរូបនេះបានរួចខ្លួនចេញមក ។ 

មិនត្រឹមតែប៉ុណ្ណោះទេ​ តារាចម្រៀងវ័យ ២២ ឆ្នាំរូបនេះ គេត្រូវបានគេសង្កេតឃើញស្រីម្នាក់ដែលជួយសង្រ្គោះគាត់ ក៏បាននៅពីក្រោយខ្នងតារាចម្រៀងរូបនេះស្ទើរគ្រប់ពេលតែម្តង ។​ 

តោះទៅទស្សនាសកម្មភាពរបស់ តារាចម្រៀង Justin Bieber និង អ្នកលក់ស្រាបៀរ ជួយសង្រ្គោះចេញពីហ្វូងមនុស្សនៅក្នុងបារ ជាមួយ Camnews ទាំងអស់គ្នា ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ tmz


Tags: Justin Bieber