CamNews

តារា 

អ្នកគាំទ្រកាន់តែ រិះគន់ Justin Bieber កាន់តែបញ្ចេញ ទង្វើគួរឲ្យជ្រេញ

កាលពីពេលកន្លងទៅថ្មីៗនេះ ព័ត៌មានស្តីពីតារាចម្រៀងវ័យក្មេង Justin Bieber ត្រូវបានបណ្តា
សារព័ត៌មានចុះផ្សាយជាច្រើន បន្តបន្ទាប់គ្នា ដែលភាគច្រើន គឺជាសកម្មភាព មិនសូវល្អរបស់
តារាចម្រៀងរូបនេះ ហើយក៏តែងតែត្រូវបានអ្នកគាំទ្រ រិះគន់យ៉ាងច្រើនផងដែរ។

ចំពោះមុខនឹងការិះគន់ស្ទើររាប់មិនអស់ ពីសំណាក់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ តារាចម្រៀង
ដែលមានចរិកឬកពារ បែបប្លែកៗរូបនេះ មិនត្រឹមតែ មិនបញ្ឈប់ និងកែលំអ នោះទេ ថែមទៀត
បន្តបញ្ចេញ បង្ហាញនូវទង្វើមិនសូវល្អ ដែលពិតជាទើសភ្នែក ទស្សនិកជន យ៉ាងខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Justin Bieber បានបង្ហាញឲ្យឃើញពីទង្វើ គួរឲ្យទើសភ្នែកមួយ
ទៀត ដោយរូបគេ បានប្រើអង្គរក្សពីរនាក់ លីរូបគេឡើងកាំជណ្តើរ ក្នុងពេលដែលបានទៅចូលរួម
ទស្សនា នៅមហាកំផែង ប្រទេសចិន។

លើសពីនេះទៅទៀត ក្រោយមករូបភាពមួយសន្លឺកទៀត ត្រូវបានបង្ហោះឡើងអ៊ីនធឺណេត ក៏
បានបង្ហាញឲ្យឃើញពីចរឹកបែបយ៉ាប់ៗ របស់ Justin ផងដែរ ពោលគឺ នៅក្នុងរូបនោះ គេឃើញ
មានអង្គរក្សពីរនាក់ ត្រូវរត់តាមពីក្រោយ Justin ត្រុកៗ ក្នុងពេលដែលរូបគេ ជិះរទេះស្គីលេង តាម
ផ្លូវ នៅទីក្រុងប៉េកាំង ប្រទេសចិន។
តាមរយះសកម្មភាពទាំងនេះ មានអ្នកគាំទ្រជាច្រើន ជាពិសេសអ្នកនិយមលេងអ៊ីនធឺណេត បាន
បញ្ចេញមតិយោបល់ បែបរិះគន់ថា សកម្មភាពរបស់ Justin ពីមួយថ្ងៃ ទៅមួយថ្ងៃ កាន់តែផ្តេសផ្តាស
មើលទើសភ្នែកណាស់។ "អូយ! Justin អ្នកប្រើគេឲ្យលីអ្នកដូច្នេះឬ? អ្នកពីមួយថ្ងៃទៅមួយថ្ងៃ អ្នក
កាន់តែឆ្មើងឆ្មៃហើយ", ខ្ញុំពិតជាមានការអាណិតអាសូរ ដល់អង្គរក្សរបស់ Justin ណាស់", ម្នាក់នេះ
ពិតជាមនុស្សកំពូលខ្ជិល"...... នេះគឺជាការបញ្ចេញមតិយោបល់មួយចំនួន របស់អ្នកគាំទ្រ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- Version mini របស់កំពូលស្មាតហ្វូន Xperia Z1 មកពី Sony លេចចេញរូបរាង
- មើលតារាល្បីៗគ្រងសម្លៀកបំពាក់ ប្រពៃណីខ្មែរ ទៅវត្តរដូវភ្ជុំ ស្អាតកំរិតណា?

- ដល់ពេល Galaxy Note 3 ឡើងជ្រុញ វាស់កំរិតនៃភាពរឹងមាំហើយ យ៉ាងម៉េចដែរទៅ? (មានវីដេអូ)

- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច

- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត

- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត

- វីដេអូ៖ វាស់ប្រៀបធៀប ល្បឿនដំណើរការនៃ CPU របស់ iPhone ទាំង ៨ ម៉ូដែល

ដោយ៖ សិលា
ប្រភព៖ kenh14

Tags: Justin Bieber caused outrage bodyguards Great Wall entertainment singer star