CamNews

ភាពយន្ត 

Doctor Strange នៅតែទទួលបានការចាប់អារម្មណ៍ពីហ្វេនជាច្រើន

Doctor Strange នៅតែរកចំណូលបានច្រើនទោះបីជាចេញបាន២សប្តាហ៍មកហើយ។យើងសង្កេតឃើញថាមានហ្វេនជាច្រើននៅតែបន្តទៅទស្សនារឿង Doctor Strange នេះទោះបីជាពួកគាត់ទស្សនារួចម្តងហើយក៏បាន។ហ្វេនជាច្រើនបានបញ្ចេញយោបល់ថាព្រោះតែរឿងនេះមានក្រាហ្វេកល្អសាច់រឿងថ្មីមិនស្មុគស្មាញដូចវីរៈបុរសMarvel មុនៗដូច្នោះហើយទើបពួកគេមានភាពងាយស្រួលក្នុងការយល់សាច់រឿងមួយនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះគឺគិតមកដល់ឥឡូវនេះនៅប្រទេសកម្ពុជា Doctor Strange រកប្រាក់ចំណូលបានច្រើនជាង Ant-Man ដែលជារឿងវីរៈបុរសថ្មីរបស់ផលិតកម្ម Marvel កាលពីឆ្នាំ២០១៥។ រឿង Doctor Strange ដែលសំដែងដោយលោក Benedict Cumberbatch ក៏ទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជនផងដែរពីការសំដែងដ៏ល្អរបស់គាត់និងការចូលតួសំដែងដ៏ប្រសប់របស់គាត់។ អ្នកទាំងអស់គ្នាក៏អាចមកទស្សនាបាននៅគ្រប់រោងភាពយន្តទាំងអស់នៅថ្ងៃនេះប្រញាប់ឡើងណា។



ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។





Tags: Westec Movie Eddie The Eagle The Conjuring 2 Doctor Strange