CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតី ទទូច ចង់បាន មូលហេតុពិត នៅពីក្រោយ ករណីរត់ជាន់គ្នា ស្លាប់រាប់សិបនាក់ យប់ថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ប្រធានាធិតបី ប្រទេសចិន Xi Jinping តម្រូវ  អោយមានការស៊ើបអង្កេត ឯករាជ្យ និង ជាបន្ទាន់ ទៅលើករណីរត់ជាន់គ្នា ក្នុងឱកាសយប់  ឆ្លងឆ្នាំ សកល ក្នុង  ក្រុង Shanghai ដែលបានសម្លាប់ មនុស្ស សរុប ៣៦ នាក់ និងរបួសធ្ងន់ ស្រាល ៤៧ នាក់ ។


ទំព័រ ប៊ីប៊ីស៊ី បានចុះផ្សាយអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ រត់ជាន់គ្នាលើកនេះ បានកើតឡើង នៅឯ ទីលាន Chenyi Square មានទីតាំងស្ថិតនៅសង្កាត់ប្រវត្តិសាស្រ្ត សង្កាត់   Bundទីកន្លែង ដែលមានការប្រ មូល ផ្តុំ មនុស្សច្រើនកុះករ កកកុញមើលទៅលើផ្ទៃទឹកទន្លេ Huangpu នូវ  ផ្ទាំង  ទស្សនី យភាពបាញ់ កាំ ជ្រួច ។ សេចក្តីរាយការណ៍ បញ្ជាក់ថា មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែង កើតហេតុ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមនុស្សមកប្រមូលផ្តុំ មានគ្នាយ៉ាងច្រើន សន្ធឹកសន្ទាប់ច្រើន ជាងការរំពឹងទុកទៅទៀត ស្របពេលដែលក្រុមមន្រ្តីប៉ូលីស ក្នុងក្រុង សៀងហៃ  បញ្ជាក់អោយដឹងថា ពួក គេពិតជាមានភាពសោកស្តាយខ្លាំង​ ចំពោះការបរាជ័យ ស្តីពីបទអន្តរាគមន៍ នៅពេលនោះ ។គួរបញ្ជាក់ថា មន្រ្តីជំនាញ កំពុងតែធ្វើការតាមដានស៊ើបអង្កេត រកមូលហេតុពិតនាំអោយមានករណីរត់ជាន់គ្នាលើកនេះ


របាយការណ៍បញ្ជាក់អោយដឹងផងដែរថា រដ្ឋាភិបាលបានសម្រេចលុបចោល កម្មវិធីបុណ្យ  ឆ្លងឆ្នាំនៅក្នុង ក្រុងមួយនេះ ក្រោយកើតមានគ្រោះអកុសល ។ សារព័ត៌មានក្នុងស្រុក​អោយដឹងថាប្រធានាធិបតីប្រទេស ចិន Xi Jinping ទទូចអោយមានការស្រាយបំភ្លឺអោយបានច្បាស់ ពីសំណាក់រដ្ឋា   ភិបាល ក្រុង សៀងហៃ ក្រោយកើតមានគ្រោះថ្នាក់លើកនេះ និងបញ្ជាអោយមានកិច្ចខិតខំ អោយអស់ពី លទ្ធភាព​ក្នុងការសម្រួល និងព្យាបាលជនរងគ្រោះទាំងអស់ ។ បន្ថែមពីលើនេះ លោក Xi បញ្ជាក់ក្តែងៗ អោយដឹងថា ៖ រដ្ឋាភិបាល ក្នុងស្រុក មកពីគ្រប់ទិសទី ទាំងខេត្ត និងក្រុង គួរណា ធានាអោយបានថា នឹង   មិនមានករណីគ្រោះថ្នាក់ ដូចគ្នានេះ កើតឡើងម្តងទៀតនោះទេ អំឡុងកម្មវិធីប្រារព្ធកម្មវិធីចូលឆ្នាំចិន ខាងមុខនេះ ៕

- អាន ៖ យប់មិញ ឆ្លងឆ្នាំសកល ករណីរត់ជាន់គ្នា ព្រោះរើសលុយ ក្លែងក្លាយ សម្លាប់មនុស្ស ៣៦ នាក់ (មានប្រជុំរូបភាព)


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shanghai