CamNews

ព័ត៌មានអន្តរជាតិ 

យប់មិញ ឆ្លងឆ្នាំសកល ករណីរត់ជាន់គ្នា ព្រោះរើសលុយ ក្លែងក្លាយ សម្លាប់មនុស្ស ៣៦ នាក់ (មានប្រជុំរូបភាព)

ព័ត៌មានអន្តរជាតិ ៖ ករណីរត់ជាន់គ្នា ក្នុងកម្មវិធីអបអរសាទរ ចូលឆ្នាំថ្មី ឆ្នាំ សកល    ២០១៥ នៅទីក្រុង សៀងហៃប្រទេសចិននោះ បានសម្លាប់មនុស្ស ហោចណាស់ ៣៦ នាក់ ខណៈ ៤៧ នាក់ផ្សេងទៀត រង របួសធ្ងន់ស្រាល នេះបើតាមការគូសបញ្ជាក់អោយដឹងពីមន្រ្តីផ្លូវការ ប្រចាំតំបន់ ។


ទំព័រប៊ីប៊ីស៊ី បានចេញសម្រង់អត្ថបទផ្សាយអោយដឹងថា ករណីគ្រោះថ្នាក់យប់ថ្ងៃឆ្លងឆ្នាំ  មួយនេះ បាន កើតឡើងនៅឯទីលាន Chenyi Square មានទីតាំងស្ថិតនៅសង្កាត់ប្រវត្តិសាស្រ្ត សង្កាត់ Bundទីកន្លែង ដែលមានការប្រមូលផ្តុំ មនុស្សច្រើនកុះករ កកកុញមើលទៅលើផ្ទៃទឹកទន្លេ Huangpu នូវផ្ទាំង  ទស្សនី យភាពបាញ់កាំជ្រួច ។ សេចក្តីរាយការណ៍ បញ្ជាក់ថា មនុស្សរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នា នៅកន្លែង កើតហេតុ ។

សារព័ត៌មានក្នុងស្រុក រាយការណ៍អោយដឹងថា ករណីរត់ជាន់គ្នា  លើកនេះ អាច   កើត ឡើង ទៅបាន ព្រោះក្រុមមនុស្សមួយចំនួន បានផ្អើលរើសលុយក្លែងក្លាយ ដែលបាន  បោះ ប្រសាចចេញពី រានហាល ក្លឹបកំសាន្តរាត្រីមួយកន្លែង ។ រដ្ឋាភិបាលក្រុង សៀងហៃ អោយ   ដឹង ថា  គ្រោះថ្នាក់មួយនេះ បានចាប់ ផ្តើមកើតឡើង នៅម៉ោង ២៣ និង ៣៥ នាទី ម៉ោងក្នុងស្រុក ប្រទេសចិន ។


ភ្លាមៗ គេឃើញមានរូបភាពជាច្រើន ត្រូវបានបង្ហោះឡើងចូលទៅក្នុង  បណ្តាញទំនាក់ទំនងសង្គមដូច គ្នាដែរ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ភាគច្រើនគឺ  ជា សិស្សនិស្សិត    ក្នុងនោះ ២៥ នាក់គឺជា នារី នេះបើតាមការគូសបញ្ជាក់ ពីសារព័ត៌មានក្នុងស្រុក ។  ដោយ  ឡែក ទូរទស្សន៍រដ្ឋចិន ឯណោះវិញ ចេញផ្សាយអោយដឹងថា ប្រធានាធិបតី Xi Jinping បង្គាប់ បញ្ជា អោយរដ្ឋាភិបាល ក្រុងសៀងហៃ បើក ការស៊ើបអង្កេត រកមូលហេតុនៃគ្រោះថ្នាក់ រត់ជាន់គ្នាលើកនេះ​ អោយបានលឿនជាទីបំផុត ។

គួររំឮកថា កម្មវិធីបាញ់កាំជ្រួច អបអរសាទរ ចូលឆ្នាំថ្មី​ ឆ្នាំសកល នៅឯសង្កាត់​Bundត្រូវបានលុបចោល ខណៈមន្រ្តីផ្លូវការ មានភាពភ័យខ្លាច ចំពោះវត្តមាន មនុស្សដ៏ច្រើនសន្ធឹកឆ្នាំនេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Shanghai