ថៃ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងប្រចាំស្ថានីយ៏ទូរទស្សន៍ប៉ុស្តិ៍លេខ ៧ គឺលោក Weir Sukollawat បានហោះហើរទៅកាន់ទីក្រុងម៉ាកែវ ដើម្បីចូលរួមនៅក្នុងកម្មវិធី Asian Film Awards 2018 ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ តារាសម្តែងវ័យ ៣២ ឆ្នាំរូបនេះ បានថតរូបមួយសន្លឹកនៅទីក្រុងម៉ាកែវ ជាមួយនិងផ្ទៃខាងក្រោមថា "Bella Taipa" ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើងថា "ហាហាហា!!! ខ្ញុំបានជួបអ្នកគ្រប់ទីកន្លែងនៅក្នុងទីក្រុងម៉ាកែវ" ។
គួរបញ្ជាក់ឲ្យដឹងថា មួយរយៈចុងក្រោយនេះ តួឯកស្រីក្នុងរឿង "បុព្វេសន្និវាស" គឺនាង Bella ranee ទទួលបាននូវជោគជ័យទាំងក្នុងវិស័យសិល្បៈ និងរឿងស្នេហា ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar