CamNews

តារា 

បុរស​រង​គ្រោះ​គំរាម​ប្តឹង​ តារាចម្រៀង Justin Bieber ក្រោយ​កើត​ហេតុ​ការណ៍​ហិង្សា

(អាមេរិក)៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានរឿងរ៉ាវកើតឡើង រវាងតារាចម្រៀង Justin Bieber ជាមួយអ្នកគាំទ្ររបស់ខ្លួន រហូតមានការប្រើហិង្សា ដាក់គ្នាទៀតផង ពេលនេះបុរសដែលរង ការវាយប្រហារបានគំរាមដាក់ពាក្យប្តឹង តារាចម្រៀងរូបនេះ​ទៅកាន់តុលាការ។

អ្នកគាំទ្រជន​ជាតិ​អេស្ប៉ាញ Kevin Ramirez ត្រូវ​បាន Justin ដាល់បែកមាត់ចេញឈាម កំឡុងពេលផ្ទុះជម្លោះ ខណៈដែលតារាចម្រៀងរូបនេះ បម្រុងនឹងចេញរថយន្តទៅហើយ បន្ទាប់ពីសម្តែងនៅ Barcelona ប៉ុន្តែមិនមានការលើកឡើងថា មានរឿងអ្វីកើតឡើងទេ ទើបនាំឲ្យមានការប្រើហិង្សាដាក់គ្នា បែបនេះ។

Kevin Ramirez និយាយថា ពេលនេះសំណុំរឿងប្តឹងផ្តល់ បានដល់ដៃមេធាវី ហើយគាត់មិនចង់និយាយអ្វី លើស​ពីនេះទៀតឡើយ។ នេះមិនមែនជាលើកដំបូងទេ ដែលតារាចម្រៀងវ័យក្មេង Justin Bieber មានបញ្ហាជាមួយអ្នកគាំទ្រ ហើយមហាជនសង្ឃឹមថា លើកនេះប្រហែលជាលើកចុង​ក្រោយ ដែល Justin ផ្ទុះជម្លោះ ជាមួយអ្នកគាំទ្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Justin Bieber