CamNews

តារា 

អ្នកដឹកនាំរឿងប្រកាសរកនារីម្នាក់ដែលមានមុខមាត់ដូចនាង Bella Ranee

ថៃ ៖ Jett Nattapong អ្នកដឹកនាំរឿងរបស់ផលិតកម្ម Maker Group បានធ្វើការប្រកាសស្វែងរកនារីដែលមានមុខមាត់ដូចតារាសម្តែងស្រីនាង Bella ranee ដើម្បីសម្តែងក្នុងរឿងភាគថ្មីដែលមានចំណងជើងថា "Song Sanaeha" ។ 

នៅក្នុងនោះផងដែរ Jett Nattapong អ្នកដឹកនាំរឿងបានសរសេរថា "ស្វែងរកនារីមុខមាត់បេះបិទដូច Bella Ranee ពីព្រោះរឿងភាគថ្មីចំណងជើងថា Song Sanaeha គឺតម្រូវឲ្យមានអ្នកមានមុខមាត់ដូចគ្នានឹងតួឯកស្រី Bella Ranee ដើម្បីមកធ្វើការសម្តែង។ ហើយប្រសិនបើអ្នកគិតថា​ខ្លួនឯងមានមុខមាត់ដូចជា Bella Ranee អាចផ្ញើររូបថតនិងប្រវត្តិរូបទៅតាមរយៈ makerfamilycasting@gmail.com បាន" ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee Weir sukollawat