CamNews

តារា 

ផ្អើលទឹកដី ថៃ !!! តារាសម្តែង ល្បីថៃ លោក ផរ ស្លាប់បាត់បង់ជីវិតហើយ ១៨ មករា ២០១៦ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ តារា​សម្តែង​ថៃ    កូន​ មួយ  លោក  Triedsadee Sahawong ហៅ ផរ បានទទួល​ មរណៈភាព ហើយ​នៅ​រសៀលថ្ងៃច័ន្ទ ទី ១៨ មករា ២០១៦ នេះ បន្ទាប់ពី​លោក សម្រាក​ព្យាបាល​ជំងឺ អស់​មួយ​រយៈពេល ហើយ​ស្ថានភាព​ជំងឺ របស់លោក​កាន់តែ​ធ្ងន់ ទៅៗ ដោយ  ​មិន​ អាចជួយ​សង្គ្រោះ បាន ។​


​ យោងតាម​សារព័ត៌មាន​របស់ Thairath ដែល​ចេញផ្សាយ​ឲ្យ​ដឹង នៅ​រសៀលថ្ងៃច័ន្ទ នេះអោយដឹងថា តារា​ប្រុស​លោក Triedsadee Sahawong បានទទួល​មរណៈភាព​ហើយ ដែល ​ដំណឹង ​នេះ ​ធ្វើ​ឲ្យ​អ្នក គាំទ្រ​លោក ជាច្រើន​ មានការតក់ស្លុត និង​ ឈឺចាប់​ ពេល​តារា  ក្នុង ​ដួងចិត្ត​របស់ ពួកគេ​ត្រូវ​លាចាក​លោក​ទាំង​វ័យក្មេង​។​សូម​ជម្រាប​ផងដែរ​ថា តារា​ សម្តែង​ កូន​មួយ  លោក ផរ បានទទួល​មរណៈភាព នៅក្នុង​វ័យ​៣៧​ឆ្នាំ ដោយ កាលពីពេល​ថ្មីៗ​នេះ​លោក​បាន​ធ្លាក់   ខ្លួន​ឈឺ  ជា​ ទំងន់ ដោយសារតែ​ជំងឺ គ្រុនឈាម កម្រិតធ្ងន់ ដោយ​លោក ចូលទៅ សម្រាក​ព្យាបាល​ជំងឺ​នៅ មន្ទីរពេទ្យ​ Ramathibodi ។

ក្រោយពី ​តាមដាន ស្ថានភាព​ជំងឺ​ក្រុម​វេជ្ជបណ្ឌិត បាន ​បង្ខំ   ចិត្ត​កាត់ ​ប្រអប់ ជើង  ​របស់លោក មួយ​ចំហៀង ដើម្បី​សង្គ្រោះ​ជីវិត​តែ​ជា   ​អកុសល​អី  អាកា​រៈ​ ជំងឺ របស់​តារា​សម្តែង កូន​មួយ​រូបនេះ បែរជា​ត្រូវបាន​ក្រុម​វេជ្ជបណ្ឌិត​រកឃើញថា ជំងឺគ្រុនឈាម​របស់លោកបាន​បណ្តាល​ឲ្យ​សួតរបស់គាត់រលាក​ យ៉ាងធ្ងន់ធ្ងរ ហើយ​ស្ថានភាព​ជំងឺ​របស់ លោក ផរ ក៏មាន​ការវិវត្តន៍ កាន់តែ​ធ្ងន់ធ្ងរ​ឡើង ពី  មួយថ្ងៃ​ទៅ មួយថ្ងៃ រហូតដល់​បាត់​បង់ជីវិត​តែម្តងទៅ ៕

 

*បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ

ប្រភព ៖ ថៃរ៉ាត់ និង ហ្វេសប៊ុក


Tags: Int news Breaking news Thai Bangkok Tridsadee Por Sahawong