CamNews

តារា 

ជីវិតស្រីស្អាត​ ក្នុងភាពយន្ដសិចចិន ៖​ Veronica Yip

Veronica Yip គឺជាឈ្មោះរបស់ស្រីស្អាតចិនម្នាក់ដែលយើងមិនអាច មិនលើកយកមក
និយាយ ប្រសិនរៀបរាប់ពីតារាស្រីដែលធ្លាប់បានចូលរួមថតភាពយន្ដសិចនៅហុងកុង។ 

Veronica Yip  ( 葉玉卿​ )ធ្លាប់ដណ្ដើមបានតំណែងជា បវរកញ្ញា Miss Asia Pageant ប៉ុន្ដែ
ក្នុងរយៈពេល ៦ឆ្នាំដែលនាងបានធ្វើការនៅស្ថានិយទូរទស្សន៍ ATV នាងហាក់ដូចមិនមាន
ការរីកចម្រើននោះទេ។

អ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពី Veronica Yip បាន "ដោះអាវ" នៅក្នុងខ្សែភាពយន្ដ
ក្ដៅសាច់មួយចំនួន ដូចជា រឿង Secret desire  Take Me (1991), Pretty Woman (1992)
និង Hidden Desire (1992) ។ល។

Veronica Yip ត្រូវបានគេចាត់ទុកថា ជាកំពូលតារាសិចស៊ី របស់ខ្សែភាពយន្ដហុងកុង។ ឆ្នាំ
១៩៩៦ ។ Veronica Yip បានរៀបការ ជាមួយអ្នកជំនួញចិនម្នាក់ បន្ទាប់មកនោះ នាងក៏បាន
ប្រកាសចាកចេញពីសិល្បៈ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS


Tags: china star sex movie Veronica Yip