CamNews

ព័ត៌មានជាតិ 

ខឹងផឹកស៊ី សុំទៅមុន វាយ និងបាញ់គំរាម ផ្អើលក្នុង ផ្សារស្ដង់៧មករា

លោក ខេង ទីតូ៖ នេះជារឿងតូចតាច អាចដាក់ទណ្ឌកម្ម ឫពិន័យ

ភ្នំពេញ ៖ មនុស្សមួយ ក្រុមមានគ្នា៥នាក់ ដែលខ្លះ មានតួនាទីជា មន្ដ្រីអាវុធហត្ថ លើផ្ទៃ ប្រទេស និងប្រធានផ្សារ ស្ដង់៧មករា បានកើតជម្លោះ ពេលកំពុងផឹកស៊ី រហូតខឹង ដើរចេញ ទៅមុន ក៏ស្ទាក់វាយ បណ្ដាលឱ្យ បែកក្បាល រួចបាញ់ឡើងលើ ធ្វើឱ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន នៅក្នុង ផ្សារស្ដង់៧មករា ពោលនៅទល់ មុខអធិការ ដ្ឋាននគរបាល ខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ កាលពីវេលាម៉ោង ប្រមាណ ៨និង៥៥នាទី យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០១៤ ។

ជម្លោះរហូតដល់វាយ និងបាញ់ក្នុងវង់ផឹក ស៊ីខាងលើនេះ ជនបង្កត្រូវបាន ឃាត់ខ្លួនភ្លាមៗ យកទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ខណ្ឌ៧មករា ខណៈដែល ជនរងគ្រោះ ដែលជាមន្ដ្រីអាវុធហត្ថលើ ផ្ទៃប្រទេស ដែរនោះ ត្រូវបានបញ្ជូន ទៅព្យាបាលសិន ក្រោយពី បែកក្បាល ហូរឈាមជោគខ្លួន ។

ប្រភពព័ត៌មានពី សមត្ថកិច្ច មូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុ ទាំងជនរងគ្រោះ និងជនបង្ក គឺរួមមាន ប្រធានផ្សារស្ដង់៧មករា និងអ្នករកស៊ីលក់ម៉ូតូ (មានឈ្មោះ ជាមន្រ្តី អាវុធហត្ថ លើផ្ទៃប្រទេស ) បាននាំគ្នា អង្គុយ ផឹកស៊ី លុះពេលផឹកស្រវឹង រៀងធ្លាក់ភ្នែក ជនរងគ្រោះម្នាក់ ដែលជាមន្ដ្រី អាវុធហត្ថលើផ្ទៃ ប្រទេស ផងនោះ បានសុំចេញទៅមុន ប៉ុន្ដែត្រូវបានភាគី បង្កឃាត់ រហូតមានការ វាយតប់គ្នា និងបាញ់ ឡើងលើ ជាការគំរាមទៀតផង ។

ក្រោយពីទទួលបាន សេចក្ដីរាយការណ៍ នៃការបង្កជម្លោះវាយ និងបាញ់គ្នាធ្វើឱ្យមាន ការភ្ញាក់ផ្អើលនោះ សមត្ថកិច្ច មូលដ្ឋានបាន ចុះទៅសួរនាំ និងអន្ដរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនបង្ក ព្រមទាំងដក ហូត បានកាំភ្លើង ខ្លីមួយដើម ម៉ាកកា៥៩ ដែលជារបស់ជនបង្ក និងកាំភ្លើងម៉ាក រ៉ូឡូមួយដើម ដែលជារបស់ ជនរងគ្រោះ ពោលពួកគេទាំងពីរនាក់ សុទ្ធ តែជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស នៅការិ យាល័យបុគ្គលិក និងការិយាល័យគ្រប់គ្រងទិន្នន័យ ។

ប្រភពព័ត៌មានពី សមត្ថកិច្ច បានបញ្ជាក់ ទៀតថា ក្រោយពីឃាត់ខ្លួន និងក្រោយធ្វើការ សួរនាំ ហើយដឹងថា ពួកគេគឺ ជាមន្ដ្រីអាវុធហត្ថនោះ នគរបាល ខណ្ឌ៧មករា ដោយមាន បញ្ជាពីសំណាក់ ស្នងការ នគរបាល រាជធានីភ្នំពេញ បានប្រគល់ជនទាំងនេះ ទៅឱ្យថ្នាក់ដឹក នាំអាវុធហត្ថបន្ដ ដើម្បីមានវិធានការតាម ផ្លូវច្បាប់ ដាក់ពិន័យ ឬបញ្ជូនទៅកាន់តុលាការ។

ជុំវិញករណីនេះ អ្នកនាំពាក្យ អាវុធហត្ថលើផ្ទៃ លោក ខេង ទីតូ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា ករណី នេះ គឺជារឿងតូចតាច អាចទទួល ការដាក់ ទណ្ឌកម្ម ឬពិន័យ ។

លោក ខេង ទីតូ បានបញ្ជាក់ថា «នេះជា ជម្លោះគ្នាឯង ដូច្នេះវាជារឿង តូចតាចទេ ហើយឥឡូវពួកគេ កំពុងស្ថិត នៅក្នុងការទី បញ្ជាការដ្ឋាន អាវុធហត្ថ រាជធានីភ្នំពេញ រង់ចាំ ការសម្រេចរបស់ មេបញ្ជាការដាក់ ទណ្ឌ កម្ម ឬពិន័យជាធម្មតា»៕








ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social news PP Cambodia