CamNews

តារា 

ការពិតចឹងសោះ!! ទើបតារាចម្រៀងមួយក្រុមនេះ អាចយកឈ្នះដៃគូបាន

ព័ត៌មានកំសាន្ត ៖ ក្រុមតារាចម្រៀង TWICE បានសម្តែងការគោរពស្រលាញ់ចំពោះក្រុមអ្នកគាំទ្រដោយនិយាយថា អរគុណសម្រាប់ការគាំទ្រ និងក្តីស្រលាញ់ចំពោះក្រុមរបស់ពួកយើង​ ។​ ហើយពួកយើងក៍មានភាពសប្បាយរីករាយផងដែរសម្រាប់ក្រុមអ្នកគាំទ្រ ដែលឆ្នៃម៉ូតខោអាវសម្រាប់ក្រុមរបស់ពួកយើង ហើយពួកយើងពិតជាស្រលាញ់វាខ្លាំងណាស់ ។​


]


ហើយនៅវគ្គចុងក្រោយរបស់ប៉ុស្តិ៍ទូរទស្សន៍ SBS Inkigayo ដែលផលិតកម្ម JYP Entertainment ក្រុមអ្នកគាំទ្រក៍បានឆ្នៃម៉ូតសម្រាប់សមាជិកនីមួយៗ ដោយមានលក្ខណៈជាពណ៍ផ្កាឈូក និងថែមទាំងបានចំណាយលុយកាក់អស់យ៉ាងច្រើនក្នុងអាវនីមួយៗ ដែលពួកគេបានឆ្នៃសម្រាប់ក្រុមតារាដែលជាទីស្រលាញ់របស់ពួកគេ ។ ហើយក្រោយពីពួកគេបានស្លៀកសម្លៀកបំពាក់ដែលក្រុមអ្នកគាំទ្រ របស់ពួកគេបានឆ្នៃឲ្យរួចហើយនោះ គឺត្រូវបានកត់សម្គាល់ឃើញថា ពិតជាសាកសមនិង ស្រស់ស្អាតយ៉ាងខ្លាំងសម្រាប់ក្រុមតារាចម្រៀងស្រី TWICE ថែមទាំងធ្វើឲ្យក្រុមតារាចម្រៀងស្រីមួយក្រុមនេះ យកឈ្នះ Jessica និង AOA បានថែមទៀត ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Seoul South korea kpop TWICE