CamNews

តារា 

ហ្វេនពេញចិត្តស្តូកពេលឃើញ Davika ផ្អែមល្អែមជាមួយគ្នាដល់ថ្នាក់នេះ នឹងជំរុញឲ្យអ្នកទាំងពីររៀបការនឹងគ្នា

កំសាន្ត ៖ កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៨ លោក Ter Chantavith បានទៅអបអរសាទរដល់មិត្តស្រីជាទីស្រលាញ់គឺនាង Davika ក្នុងថ្ងៃទទួលសញ្ញប័ត្រ ក្នុងការបញ្ចប់ការសិក្សាពីសកលវិទ្យាល័យល្បីឈ្មោះនៅប្រទេសថៃ ។  

ជាការពិតណាស់ តារាសម្តែងប្រុសរូបនេះក៏បានបង្ហោះរូបថតជាគូដោយភ្ជាប់មកជាមួយនិងចំណងជើងថា "Nong Ling បានបញ្ចប់ការសិក្សាជាមួយនិងស្នាមញញឹមដ៏ស្រស់ស្រាយ។ អ្នកពិតជាអស្ចារ្យខ្លាំងណាស់។ នៅចាំអីទៀត ឆាប់ទះដៃអបអរសាទរនាងភ្លាមទៅ" ។

បន្ទាប់ពីបានឃើញភាពផ្អែមល្អែមបែបនេះរួចមកហើយ មានហ្វេនជាច្រើនពេញចិត្តស្តូក ព្រមទាំងចង់ឲ្យអ្នកទាំងពីររៀបការជាមួយគ្នាក្នុងពេលឆាប់ៗថែមទៀតផង ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Ter Chantavith Davika