CamNews

តារា 

ចំណងស្នេហ៍រវាង Ter Chantavith និង Davika កាន់តែដូចសម្រោចនិងស្ករ

ថៃ ៖ កាលពីដើមឆ្នាំ ២០១៨ តារាសម្តែងប្រុសស្រីលោក Ter Chantavith និងនាង Davika បានបើកចិត្តទាក់ទងគ្នាទៅវិញទៅមក​ រហូតស្នេហារបស់អ្នកទាំងពីរឈានភាពជាមិត្តប្រុសមិត្តស្រីពេញលេញនាពេលថ្មីៗនេះ ។ 

យោងតាមគណនីអុិនស្រ្តាក្រាមរបស់អ្នកទាំងពីរបានឲ្យដឹងថា ពួកគេតែងតែទៅណាមកណាជាមួយគ្នាជារឿយៗ ព្រមទាំងបង្ហោះរូបថតជាគូជាមួយគ្នានៅលើបណ្តាញសង្គមផងដែរ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងទៀតថា ថ្មីៗនេះ Davika បានបង្ហោះរូបថតជាមួយគូស្នេហ៍ដោយភ្ជាប់មកជាមួយនិងចំនងជើងថា "ខ្ញុំប្រាប់ឲ្យពូថតរូបចេញមកដូចគ្នាខ្សែភាពយន្ត ហេតុអីបានជារូបថតចេញមកបែបនេះទៅវិញ" ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Ter Chantavith Davika