CamNews

ទូរស័ព្ទ 

Asha 202 អេក្រង់ Touch ប្រកបដោយតំលៃដ៏សមរម្យ

កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១២នេះ នៅឯសណ្ឋាគារ Raffles Hotel Le Royal  Nokia បាន
ប្រកាសចេញលក់ទូរស័ព្ទស៊ីមពីរថ្មីទៀត ដែលមានអេក្រង់ Touch ប្រកបដោយតំលៃដ៏សមរម្យ ។

ប្រសិនបើមិត្តអ្នកអានចង់បានទូរស័ព្ទស៊ីមពីរដែលមានតម្លៃសមរម្យ មានជម្រើសច្រើនព័ណ៍
មានអេក្រង់ Touch ផង button ផង ហើយងាយស្រួលក្នុងការចូលទៅប្រើអ៊ិនធឺណែត និង
បណ្តាញសង្គមនិងដែលអាចឲ្យអ្នកលេងហ្គេមកែកម្សាន្តនៅពេលទំនេរ ក្រុមហ៊ុន Nokia ទើប
បានប្រកាសចេញលក់ទូរស័ព្ទ Nokia Asha 202 ដែលពិតជាអាចឆ្លើយតប់គ្រប់យ៉ាងទៅតាម
ចំណង់ចំណូលមិត្តអ្នកអាន។

ដោយមានអេក្រង់ Tocuh ទំហំ ២.៤អ៊ីញ ទុរស័ព្ទ Nokia Asha 202 បង្កភាពងាយស្រួលជូនអ្នក
ប្រើប្រាស់ក្នុងការបើកអ៊ីនធឹណែត និងបើកកម្មវិធីផ្សេងៗ ទន្ទឹមនឹងភាពងាយស្រួលក្នុងការប្តូរ
ស៊ីមដោយមិនបាច់បិទទូរស័ព្ទ Nokia Asha 202 មានមុខងារ Sim Manager ដែលអាចឲ្យអ្នក
ប្រើប្រាស់អាចកំណត់លក្ខខណ្ឌទៅលើ​ស៊ីមកាតបានច្រើនរហូតដល់ទៅ ៥ស៊ីមកាត។ ក្រៅពី
នេះ វាមានម៉ាស៊ីនថតទំហំ ២មេហ្គាភិចសែលមុខងារសំរាប់ចាក់ចម្រៀង និងបើកវិទ្យុ Bluetooth
និងអាចបញ្ចូលអង្គចងចាំ បន្ថែមបានរហូតដល់ទៅ 32GB ទៀតផង។ ទូរស័ព្ទស៊ីមពីរ Nokia
Asha 202 នឹងមានដាក់លក់នៅកម្ពុជាចាប់ពីថ្ងៃនេះទៅហើយ ក្នុងតម្លៃលក់រាយប្រហាក់ប្រហែល
៨៤ដុល្លា។

នៅក្នុង Nokia Asha 202 មាន Nokia Browser វាជាបច្ចេកវិទ្យាបង្រួមទិន្នន័យថ្មីរបស់ Nokia ដែល​
ផ្តល់ជូន​អ្នកប្រើប្រាស់នូវបទពិសោធន៍ភ្ជាប់អ៊ិនធឹណេតដ៏ល្អប្រពៃ។ បច្ចេកវិទ្យានេះ ជួយចូលរួម
ចំណែកសន្សំសំចៃទាំងពេលវលា និងចំណាយក្នុងការទាញយក ទិន្នន័យហេតុដូច្នេះហើយទើប
វាត្រូវបានអតិថិជននៅជុំវិញពិភពលោក យកវាទៅប្រើប្រាស់រៀងរាល់នាទី។


លោក Jerry Manus អគ្គនាយកនៃប្រិតបត្តិការក្រុមហ៊ុនNokia ប្រចាំនៅកម្ពុជា ឡាវ (ខាងស្តាំ)

នៅក្នុងឱកាសប្រកាសចេញលក់ Nokia Asha 202 លោក Jerry Manus អគ្គនាយកនៃប្រិតបត្តិការ
ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា-ឡាវ បានលើបញ្ជាក់ថា “អ្វីដែលកាន់តែពិសេសមិនធ្លាប់មានពីមុនគឺ
Nokia Asha 202 មានផ្តល់ជូននូវហ្គេម EA ដ៏ពេញនិយមចំនួន ៤០ហ្គេម ដោយឥតគិតថ្លៃទៀតផង
ដោយរាប់ចញ្ចូលទាំង Tetris, Need For Speep, The Run និង Bejeweled ផង។ ហ្គេមទាំងនេះ បើ
គិតជាទឹកប្រាក់ គឺមានតំលៃប្រហាក់ប្រហែល ១០០ដុល្លា”។ លោក Jerry បានបន្ថែមទៀតថា Nokia
Asha 202 ផ្តល់ជូនអ្នកប្រើប្រាស់នូវមធ្យោបាយ ទំនាក់ទំនងគ្នាយ៉ាងទាន់សម័យ ដូចជាអ៊ីមែល
Messenger និងការបញ្ជូនរូបភាព ឬរីដេអូ​ចែកគ្នាមើលតាមរយៈបណ្តាញសង្គមជាដើម។



ហ្គេម EA ដ៏ពេញនិយមចំនួន ៤០ហ្គេម

Nokia Asha 202 បំពាក់ដោយថ្មមាត្រដ្ឋាន Li-Ion 1020 mAh (BL-5C) ធានាបាននូវរយៈពេល
បើកចោលរហូតដល់ ៤០០ម៉ោង និយាយជាប់រហូតបាន ៥ម៉ោង និងចាក់ចម្រៀងជាប់រហូត
បាន ២៥ម៉ោង។
អតិថិជនអាចជ្រើស​រើសពណ៌ដ៏ស្រស់ស្អាតគួរឲ្យទាក់ទិញមានច្រើនពណ៌គឺ ពណ៌ខ្មៅ សបែប
ទឹកប្រាក់ក្រហមចាស់ប្រផេះនិងសបែបទឹកមាស។

 

ដោយ៖ មិនា


Tags: nokia asha launch cambodia hands on