CamNews

ទូរស័ព្ទ 

Galaxy Mega 2 ៖ ម៉ូដែល Phablet ថ្មីបំផុត របស់ Samsung

យោងទៅតាមទំព័រ Evleaks ស្មាតហ្វូនរបស់ Samsung គឺ Galaxy Mega 2 នឹងមានអេក្រង់
៦អ៊ិន្ឈ៍ ជាមួយនឹងរីសូលូសឹន 1280*720 pixel ។

ទន្ទឹមនឹងទូរស័ព្ទឆ្លាតវៃ លំដាប់កំពូល ដូចជាស្រឡាយ Galaxy S និង Galaxy Note ក្រុមហ៊ុន
Samsung ក៏កំពុងយកចិត្តទុកដាក់ទៅលើផលិតផលកម្រិតមធ្យម កម្រិតលើមធ្យមរបស់ខ្លួន។
ការដែលក្រុមហ៊ុន Samsung អភិវឌ្ឍបណ្ដាម៉ូដែលស្មាតហ្វូន Mega គឺមានគោលបំណងបែប
នេះ។

Galaxy Mega 6.3

ក្រោយពីមានការបង្ហាញខ្លួនក្នុងទីផ្សារ របស់ Galaxy Mega 6.3 និង Galaxy Mega 5.8 នៅ
លើបណ្ដាញព័ត៌មាន ក៏មានលេចចេញនូវដំណឹងដែលថា ក្រុមហ៊ុន  Samsung កំពុងត្រៀម
បញ្ចេញផលិតផលថ្មីមួយទៀត ដែលមានឈ្មោះថា Galaxy Mega 2 ឬឈ្មោះកូដ SM-G750 ។
អ្នកដែលបានបញ្ចេញព័ត៌មាននេះ មិនមានអ្នកណាក្រៅពីអ្នកជំនាញខាងព័ត៌មានបែកធ្លាយ
នៅលើ Twitter គឺ Evleaks ។ Evleaks គឺជាទំព័រមួយដែលត្រូវបានគេជឿជាក់ជាខ្លាំង ព្រោះថា
ព័ត៌មានបែកធ្លាយស្ទើរតែទាំងអស់ ដែលត្រូវបានបង្ហោះនៅលើ Evleaks គឺសុទ្ធតែជាការពិត។

Galaxy Mega 5.8

ក្រៅពីព័ត៌មានដែលត្រូវបាន Evleaks បញ្ចេញឱ្យដឹង គេក៏​បានត្រឹមតែដឹងថា ស្មាត​ហ្វូន Mega 2
ឬ SM-G750 នឹងជា Phablet ដែលមានអេក្រង់ ៦អ៊ិន្ឈ៍ កម្រិតរីសូលូសឹន HD 1280*720 pixel ។
ចំណែក ព័ត៌មានស្ដីអំពីកម្មវិធី គ្រឿងម៉ាស៊ីន ឬតម្លៃលក់របស់ Galaxy Mega 2 គឺនៅតែជារឿង
អាថ៌កំបាំងសម្រាប់អ្នកទាំងអស់គ្នា រហូតមកទល់នឹងពេលនេះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/tech


Tags: Twitter Evleaks Galaxy Mega 2 SM-G750