CamNews

ព័ត៌មានបច្ចេកវិទ្យា 

គណនី Twitter នាយករដ្ឋមន្ដ្រីរុស្ស៊ី ត្រូវគេហែក និងបង្ហោះ ៖ “ខ្ញុំនឹងចុះពីតំណែង”

បន្ទាប់ពីបានហែក (hack) និងគ្រប់គ្រងគណនី Twitter របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី ជនល្មើស
ដែលមានបំណងមិនល្អ បានបង្ហោះពាក្យមួយឃ្លា ដែលមានខ្លឹមសារថា នាយករដ្ឋមន្ដ្រីរុស្ស៊ី
នឹងចុះចេញពីតំណែង។

ព័ត៌មានមួយ ក្នុងចំណោមដំណឹងលេចធ្លោជាងគេ កាលពីផ្សិលមិញ នោះគឺ បញ្ហាទាក់ទិននឹង
ការសង្ស័យថា គណនី Twiiter របស់នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក Medvedev ទើបត្រូវបានគេ
ហែកចូលកាន់កាប់។ មូលហេតុដែលនាំឱ្យមានការសង្ស័យដូច្នេះ ព្រោះថា ទំព័រ Twiiter របស់
លោក Medvedev ដែលមានអាសយដ្ឋាន @MedvedevRussia ទើបតែបានបង្ហោះពាក្យមួយ
ឃ្លា ដែលមានខ្លឹមសារថា ៖ “ខ្ញុំនឹងចុះចេញពីតំណែង។ ខ្ញុំមានអារម្មណ៍ថា ខ្មាស់ខ្លួនឯងខ្លាំង
ណាស់ ដោយសារតែទង្វើរបស់រដ្ឋាភិបាល។ សូមអភ័យទោសដល់ខ្ញុំ”។

ភាពប្រាកដនិយមរបស់ឃ្លាខាងលើនេះ ត្រូវបានមនុស្សជាច្រើនសង្ស័យ ព្រោះថា ជាធម្មតា ការបញ្ចេញព័ត៌មានតាមរយៈបណ្ដាញសង្គម មិនមែនជាទម្លាប់របស់មេដឹកនាំរុស្ស៊ី។

គួររំលឹកថា មុននេះ នៅក្នុងទស្សនកិច្ចមួយ ទៅកាន់ការិយាល័យកណ្ដាលរបស់បណ្ដាញសង្គម
Twiiter នៅជ្រលង Sillicon សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ដ្រីរុស្ស៊ី Medvedev ត្រូវបាន
បុគ្គលិករបស់ Twiiter បង្កើតគណនីពិសេសមួយសម្រាប់លោក គណនីនេះ មានអាសយដ្ឋាន
@MedvedevRussia ។

គណនី @MedvedevRussia ត្រូវបានបន្ថែមសញ្ញាពណ៌បៃតងនៅចំហៀងមួយនៃទំព័រ ដើម្បី
ទទួលស្គាល់ និងចំណាំថា នេះគឺជាគណនីពិតរបស់រដ្ឋាភិបាលរុស្ស៊ី។ ចាប់ពីពេលនោះមក
គណនីនេះ ក៏ត្រូវបានក្រុមជំនួយការរបស់លោក Medvedev គ្រប់គ្រង និងប្រើប្រាស់ជាភាសា
រុស្ស៊ី ក្នុងបំណងបញ្ជូនសារនានារបស់នាយករដ្ឋមន្ដ្រីនេះ ទៅកាន់ពិភពលោក។

ព័ត៌មានដែលទាក់ទិននឹងករណីដែលថា គណនី Twitter នាយករដ្ឋមន្ដ្រីរុស្ស៊ី Medvedev ត្រូវ
គេហែក ក៏ត្រូវបានបណ្ដាទំព័រសារព័ត៌មានធំៗក្នុងពិភពលោក ទទួលស្គាល់ និងចុះផ្សាយ ក្នុង
នោះ មានដូចជា ទំព័រ The Interpreter ឬ Financial Times ។ល។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CNBC/Newslocker


Tags: Twitter Medvedev @MedvedevRussia