CamNews

ព័ត៌មានបច្ចេកវិទ្យា 

កំពូលអ្នកបញ្ចេញដំណឹងបែកធ្លាយ ផ្នែក​បច្ចេក​វិទ្យា​ '@evleaks' ប្រកាស់ ចូលនិវត្តន៍

កំពូលអ្នកបញ្ចេញព័ត៌មានចចាមអារ៉ាម ដែលគួរឱ្យទុកចិត្តបំផុត ដោយសារតែកម្រិតនៃភាព
ត្រឹមត្រូវខ្ពស់ បានប្រកាសឈប់ធ្វើការ បន្ទាប់ពីបានធ្វើសកម្មភាព អស់រយៈពេល ២ឆ្នាំ។

កាលពីប៉ុន្មានម៉ោងមុននេះ Evleaks បានបង្ហោះសារមួយ នៅលើទំព័រ Twitter ប្រកាសអំពីការ
ឈប់ធ្វើសកម្មភាពរបស់ខ្លួន។ Evleaks គឺជាឈ្មោះដែលត្រូវបានក្រុមអ្នកជំនាញខាងព័ត៌មាន
វិទ្យាស្គាល់ច្រើន លោកគឺជាអ្នកបញ្ចេញបណ្ដាព័ត៌មានបែកធ្លាយដែលមានកម្រិតប្រាកដប្រជា
ខ្ពស់ អំពីផលិតផលនានា ជាក់ស្ដែងដូចជា បណ្ដាឧបករណ៍របស់ Apple, Nokia, Samsung ឬ
Sony ជាដើម។   ប្រសិនជាមានការចាប់អារម្មណ៍ មិត្តអ្នកអាន ប្រហែលជាអាចស្គាល់ ពាក្យ
@evleaks របស់អ្នកជំនាញរូបនេះ   នៅលើបណ្ដារូបភាពបែបធ្លាយ ដែលត្រូវបានកាសែតចុះ
ផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លង។

បង្ហាញខ្លួន ប្រហែល ២ឆ្នាំមកនេះ Evleaks បានក្លាយជាចំនុចកណ្ដាលរបស់វិស័យបច្ចេកវិទ្យា នៅពេលដែលព័ត៌មានដែលគាត់បញ្ចេញ ភាគច្រើនសុទ្ធសឹងតែជាដំណឹងត្រឹមត្រូវ។ មនុស្ស
មួយចំនួន ថែមទាំងចាត់ទុកថា លោក Evleaks គឺជាកំពូលអ្នកលេងបច្ចេកវិទ្យា ព្រោះតែព័ត៌មាន
ត្រូវបានបញ្ចេញយ៉ាងឆាប់រហ័ស និងគួរជាទីទុកចិត្ត។

ក៏ប៉ុន្ដែ កាលពីឆ្នាំទៅ Evleaks បានយល់ព្រមដោះ “ស្បៃមុខ” ដើម្បីឆ្លើយតបទៅនឹងកិច្ចសម្ភាស
នៅលើទំព័រ Android Police ។ ឈ្មោះពិតរបស់ Evleaks គឺ Evan Blass ជាកំពូលអ្នកបញ្ចេញ
ដំណឹងបែកធ្លាយ ជា “គ្រូ” នៃក្រុមអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យា។

- អំឡុងពីឆ្នាំ ២០០៥ ដល់ ២០០៨ លោកធ្វើការឱ្យ Engadget និងធ្លាប់កាន់កាប់តំណែងនិពន្ធ
នាយក នៅទីនេះ។

- ឆ្នាំ ២០១០ លោក Evan ធ្វើការឱ្យ Pocket Now ក្នុងតំណែងដូចខាងលើ។

- ឆ្នាំ ២០១២ លោក ចាប់ផ្ដើមបំបែកខ្លួន ដោយធ្វើការដោយឡែក និងប្រើប្រាស់រហ័សនាម
Evleaks ។

រាល់​រូប​ភាព​បែក​ធ្លាយ ដែល Evan Blass បញ្ចេញ គឺ​តែង​តែ​មាន​ឈ្មោះ  @evleaks

 

-Evan Blass គឺជារាមច្បងរបស់កំពូលអ្នកនិពន្ធរបស់ The Verge ពីររូប គឺ Joshua Topolsky
និង Nilay Patel ។

ដោយសារតែមានបញ្ហាសុខភាព មិនអាចអង្គុយធ្វើការយូរបាន លោកក៏ត្រូវបង្ខំចិត្ត ឈប់ធ្វើ
ការពេញម៉ោង។ ប៉ុន្ដែ ដោយសារតែមានទំនាក់ទំនងទូលំទូលាយជាមួយនឹង​បណ្ដា ក្រុមហ៊ុន
បច្ចេកវិទ្យាធំៗ លោក Evan Blass ក៏បានងាកមកធ្វើការឯករាជ ដោយលក់ព័ត៌មានតាមរយៈ
ទំព័រ twitter @evaleaks ។

ការសម្រេចចិត្តឈប់ពីការងាររបស់ Evan Blass ត្រូវបានគេចាត់ទុកថា ជាការបាត់បង់មួយដ៏ធំ
សម្រាប់វិស័យព័ត៌មាន និងក្រុមអ្នកនិយមបច្ចេកវិទ្យា ដោយសារថា ចាប់ពីពេលនេះ តទៅ ពិភព
លោក ប្រហែលជាទទួលបានព័ត៌មានបែកធ្លាយដែលមានកម្រិតត្រឹមត្រូវខ្ពស់ និងគួរទុកចិត្ត។
បច្ចុប្បន្ន Evan Blass មិនទាន់បានបង្ហើបឱ្យដឹង អំពីមូលហេតុដែលនាំឱ្យលោក ត្រូវសម្រេចចិត្ត
ឈប់ធ្វើការនោះទេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidpolice/tech


Tags: Evan Blass Evleaks Twitter @evleaks