CamNews

ព័ត៌មានអន្តរជាតិ 

ក្រោយខា្លចរអារ ថាមិនអាចមានកូន ពេលនេះ សេដ្ឋី Facebook Mark Zuckerberg មានកូនទី ២ហើយ

ព័ត៌មានអន្តរជាតិ ៖ ស្ថាបនិក ក៏ដូចជា CEO បណ្តាញសង្គមយក្ស ហ្វេសប៊ុក ដែលទទួលបាននូវភាពល្បីល្បាញ លើពិភពលោក នោះ គឺលោក Mark Zuckerberg រួមទាំងភរិយារបស់លោក ទាំងពីរនាក់ កំពុងតែទន្ទឹងរង់ចាំថា នឹងមានកូនស្រីទី ២ ខណៈភរិយាកំពុងតែពរពោះសាជាថ្មីហើយ ។ 



គួររំឮកថា លោក Zuckerberg បានប្រកាសយ៉ាងដូច្នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈ ផេកផ្លូវការរបស់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ឲ្យដឹងថា ប្តីប្រពន្ធរបស់លោក មានភាពភ័យ ខ្លាចនិងរអារថាមិនអាចមានកូនសាជាថ្មីបានទៀតនោះទេ ក៏ព្រោះតែពួកគេ បានចំណាយទាំងកម្លាំង កាយទាំងកម្លាំងចិត្ត និងភាពលំបាកទាំងអស់ក្នុងការចិញ្ចឹមបីបាច់ Max រួចទៅហើយ ។ របាយការណ៍ បញ្ជាក់ឲ្យដឹងថា ករណី ភរិយាលោក Mark Zuckerberg នឹងកើតកូនស្រីលើកនេះមែន នោះច្បាស់ ណាស់ សេដ្ឋីហ្វេសប៊ុករូបនេះ នឹងមានកូនស្រីដល់ទៅ ២នាក់ ខណៈកូនស្រីទី១ ដែលមានឈ្មោះថា Max មានវ័យ ១៥ ខែ មកទល់នឹងបច្ចុប្បន្នភាព។ អត្ថន័យជារួមនៃសេចក្តីប្រកាសផ្លូវការ តាមរយៈការ រំពឹងទុកថា ចង់បានកូនស្រី ស្របពេលដែលភរិយាកំពុងតែពរពោះនោះ អត្ថន័យជារួមមានដូចខាង ក្រោម ៖ 





ប្រភព ៖ ដេលីម៉ែល

ប្រែសម្រួល ៖ កុសល


Tags: Facebook Mark Zuckerberg Priscilla Int news Hot news Twitter