CamNews

បច្ចេកវិទ្យា 

ក្រោយរយះពេល ៦ឆ្នាំ ទីបំផុត លោកប្រធានាធិបតី បារាក់ អូបាម៉ា មានគណនី Twitter ផ្ទាល់ខ្លួន

ក្រោយរយះពេល ៦ឆ្នាំ ទីបំផុត លោកប្រធានាធិបតី បារាក់ អូបាម៉ា (Barack Obama) ក៏មានគណនី Twitter ផ្ទាល់ខ្លួនរបស់លោក។ 

អាន៖ ខុសពីរាល់ដង! iPhone 6S អាចនឹងបង្ហាញណែនាំខ្លួន នៅក្នុងខែសីហា ខាងមុខនេះ

កាលពីមុន លោក អូបាម៉ា ប្រើប្រាស់គណនី Twitter រួមរបស់សេតវិមាន (@WhiteHouse)  និងគណនី @BarackObama ដោយសារតែលោក និងបណ្តាមិត្តរួមការងារលោក ជាអ្នកគ្រប់គ្រងគ្រប់ ពាក្យពេចន៍ ដែលលោកជាអ្នកបង្ហោះឡើងផ្ទាល់ សុទ្ធតែមានសញ្ញាសម្គាល់ "-bo" នៅខាងចុង។ ទើបតែពេលនេះ លោកមានសិទ្ធិបង្កើត និងគ្រប់គ្រងគណនី Twitter របស់ខ្លួនដោយផ្ទាល់ ដែលមាន ឈ្មោះថា President Obama (@POTUS - អាចនឹងជា President of the United States)។​ ជាក់ស្តែង លោក អូបាម៉ា មិនអាចគ្រប់គ្រងគណនីនេះ ជារៀងរហូត បានទេ។ វា (គណនី Twitter) នឹងត្រូវប្តូរសិទ្ធិ ប្រើប្រាស់ទៅឲ្យប្រធានាធិបតីរបស់អាមេរិចថ្មី គិតចាប់ពី ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីការ បោះឆ្នោតនឹងធ្វើឡើងនៅចុងឆ្នាំក្រោយ។

អាន៖ កាមេរ៉ាមុខរបស់ Galaxy S6 លេចចេញចំនុចពណ៌ស្វាយ ដ៏ចម្លែក ពេលថតរូប

បន្ទាប់ពីលោក អូបាម៉ា បង្កើតគណនីរួចហើយ អតីតប្រធានាធិបតីអាមេរិចលោក ប៊ីល គ្លីនតុន ក៏បាន បង្ហោះ Tweet ស្វាគមន៍លោក អូបាម៉ា ជាមួយ Twitter រួមនឹង hashtag #askingforafriend ដែលសំដៅ ទៅដល់លោកស្រី ហ៊ីលឡារី គ្លីនតុន បេក្ខនារីដែលកំពុងដណ្តើមយកតំណែងប្រធានាធិបតីអាមេរិច បន្ទាប់ពីលោក អូបាម៉ា។ ក្រោយមកលោក អូបាម៉ា បានឆ្លើយតប tweet របស់លោកគ្លីនតុន ដោយ ការ  tag គណនី @FLOTUS (ស្ត្រីទី១ អាមេរិច)។

អាន៖ ឧបករណ៍ស្រោបការពារ Clear View របស់ Samsung បានធ្វើឲ្យមាន ស្នាមឆ្កូតអេក្រង់ Galaxy S6 Edge

ចាប់តាំងពីពេលមុនចូលកាន់តំណែង លោកប្រធានាធិបតី អូបាម៉ា ក៏មិនបានប្រើប្រាស់ Twitter ដែរ បើទោះបីជាលោកត្រូវបានគេចាត់ទុកថា ជាប្រធានាធិបតីមួយរូប ដែលយល់ច្បាស់ពីបច្ចេកវិទ្យាបំផុត រហូតមកដល់ពេលបច្ចុប្បន្ននេះ៕

អាន៖ លេចចេញរូបភាព Galaxy S6 Active ដែលមិនជ្រាបទឹក និងថាមពលថ្ម 3500 mAh

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview


Tags: President Obama Twitter Social network Hightech