CamNews

ប្លែកៗ 

ក្មេងៗកម្ពុជា នៅសំណង់អាណាធិបតេយ្យ ១៦០​ នាក់រាំបទ Gangnam Style ធ្វើវិភាគទានសប្បុរសធម៌ (មានវីដេអូ)

យើងធ្លាប់តែឃើញវីដេអូ Gagnam Style របស់មនុស្សធំពេញវ័យ ថ្ងៃនេះវីដេអូមួយ បានផុស
ឡើងលើ Facebook ហើយត្រូវបានអ្នកប្រើប្រាស់ ចែកចាយល្បីពេញ Facebook របស់កម្ពុជា ។



អ្វីដែលធ្វើអោយគេចាប់អារម្មណ៍ ពីវីដេអូមួយនោះគឺ អ្នកសំដែងក្នុងវីដេអូនោះ សុទ្ធតែជាក្មេងៗ
កម្ពុជា រស់នៅសំណង់អាណាធិបតេយ្យ ដែលមានជីវភាពក្រីក្រ ។ ក្មេងៗទាំងនោះ រករបរចិញ្ចឹម
ជីវិត និង ជួយគ្រួសារដោយការ រើសអេតចាយ ។ Jean Luc Nguyen គឺជាអ្នកដឹកនាំសំដែងវីដេអូ
មួយនេះ បាននិយាយថា ក្មេងទាំងនេះចង់ទទួលបានការអប់រំ ដូចក្មេងដទៃទៀត ដូចនេះហើយ
ទើបលោកសំរេចជួយ ធ្វើវីដេអូនេះឡើង ដើម្បីអាចទាក់ទាញ សប្បុរសធម៌ទាំងក្នុងនិងក្រៅប្រទេស
ជួយឧបត្ថម្ភ តាមរយៈស្នាដៃ និង ទេព្យកោសល្យរបស់ពួកគេ ។

គួរបញ្ជាក់ផងដែរថា ប្រាក់ឧបត្ថម្ភទាំងនោះ និងចូលទៅកាន់អង្ការ Taramana ដែលជាអង្ការជួយ
កុមារៗ អោយមានកន្លែងស្នាក់នៅ ចំនីអាហារនិងការអប់រំផងដែរ ។ ដើម្បីចង់ដឹងថាក្មេងទាំងនោះ
សំដែងបានល្អយ៉ាងណានោះ យើងទៅទស្សនាទាំងអស់គ្នា ។ ចំណែកព័ត៌មានសំរាប់ការជួយ
ឧបត្ថម្ភក្មេងៗទាំងនោះ សូមចុចទីនេះ 

 


ដោយ ៖ លីលី
ប្រភព ៖ youtube,facebook 


Tags: national news videos kids slum phnom penh cambodia gangnam style