CamNews

តារា 

បុរសសង្ហានៅក្នុងរឿងមន្តស្នេហ៍កំលោះបុិនត មានប្រពន្ធស្អាតដូចបវរកញ្ញាចឹង

ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធមួយគូដែលបានរៀបការអស់រយៈយូរណាស់មកហើយ បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនកើតមានចិត្តច្រណែនដោយសារតែភាពផ្អែមល្អែមរបស់អ្នកទាំង ២ នៅតែស្ថិតស្ថេរហាក់បីដូចជាស្នេហាគ្រាដំបូងយ៉ាងចឹង ។ 

លោក Vermicelli Wiriyaporn Chiaravutthi ត្រូវបានគេទទួលស្គាល់ថា ជាតារាសម្តែងជនជាតិថៃមួយរូប ដែលមានទេព្យកោសល្យ និងពូកែខាងកំប្លុកកំប្លែង ហើយថែមទាំងមានរូបរាងស្រស់សង្ហាទៀត ។ លោក Vermicelli Wiriyaporn Chiaravutthi និងភរិយាត្រូវបានប្រភពសារព័ត៌មានជាច្រើនបានឲ្យដឹងថា​ អ្នកទាំង​ ២ បានរៀបការជាមួយគ្នាអស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្តែអ្វីដែលគួរឲ្យកោតសរសើរនោះគឺ ប្តីប្រពន្ធរបស់អ្នកទាំង ២ កាន់តែមានភាពផ្អែមល្អែមជាងមុនពេលរៀបការទៅទៀត ធ្វើឲ្យក្រុមអ្នកគាំទ្រមានចិត្តច្រណែន នឹងចង់បានគូជិវិតដែលដូចជា ប្តីប្រពន្ធមួយគូនេះយ៉ាងចឹង ។ 




ក្រុមអ្នកគាំទ្របានសួរថា ពេលណាដែរអ្នកទាំង ២ សម្រេចចិត្តបង្កើតកូនម្នាក់នឹងគេ ? ភ្លាមៗនោះលោក Vermicelli បានឆ្លើយទាំងអៀនខ្មាស់ថា សូមកុំមានការព្រួយបារម្ភរឿងនេះអី ព្រោះអាយុរបស់ខ្ញុំ និងប្រពន្ធជាទីស្រលាញ់មិនមានការប៉ះពាល់ចំពោះរឿងមានកូននោះទេ​ ដូច្នេះហើយពួកខ្ញុំចង់ទុកពេលវេលាដើម្បីធ្វើការសិនព្រោះមិនទាន់ចង់គិតរឿងនឹង ៕





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar