CamNews

តារា 

គួរឲ្យអស់សំណើចណាស់!! និយាយចុះនិយាយឡើយ ឡានគេសោះ ប៉ុន្តែសំខាន់ថ្លៃជាង ១០ លាន

តារាថៃ ៖ តារាសម្តែងស្រីល្បីឈ្មោះម្នាក់ ហើយក៍ត្រូវជាភរិយាសំណព្វចិត្តរបស់លោក Shahkrit Yamnam ពេលនេះបានចេញមុខមកបង្អួតឡានដែលមានតម្លៃថ្លៃកប់ពពកតែម្តង ។​

កាលពីថ្ងៃទី ២២ ខែកញ្ញានេះ តារាស្រីរូបនេះបានបង្ហាញឲ្យមហាជនបានឃើញឡានស៊េរីទំនើប និងជាឡានដែលមនុស្សមួយចំនួនប្រាថ្នាចង់បានផងដែរ ព្រោះជាឡានម៉ាកល្បី តម្លៃថ្លៃ និងស៊េរីខ្ពស់ហើយក៏ស្រស់ស្អាតដែរ គ្រាន់តែមានរូបរាងតូចបន្តិច ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook ​បានឲ្យដឹងថា​ ឡានថ្មីនេះមិនមែនជាឡានរបស់នាងទេ ប៉ុន្តែជាឡានដែលនាងបានថតឲ្យទស្សនាវដ្តី GT កាលពីមុន ។ ហើយឡាននោះគឺមានតម្លៃដល់ទៅ ១០ លានបាតឯណោះ ។ 

តារាស្រីរូបនេះបានបង្ហើបប្រាប់ថា នាងនិងស្វាមី និងខិតខំប្រឹងប្រែងសន្សំលុយដើម្បីទិញឡានមួយនេះ ព្រោះជាឡាននៅក្នុងក្តីស្រម៉ៃរបស់នាងជាយូរណាស់មកហើយ ៕

-ចុចអាន ៖ ក្រោយផ្ទុះដំណឹងលែងលះ អ្នកនាង Vermicelli ប្រាប់ប្តីកុំឲ្យទម្លាយរឿងលើគ្រែ ទៅអ្នកកាសែត








 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ kapook