CamNews

ភាពយន្ត 

វីដេអូថ្មីរបស់រឿង សត្វចំលែកយក្ស Godzilla នាំទស្សនិកជន អោយកាន់តែខិតចូល សាច់រឿងសំខាន់

កន្លងទៅមួយ រយៈចុងក្រោយនេះ ទស្សនិកជន បានដឹងរួចមកហើយ ជាមួយនិងព័ត៌មានអំពី រឿង Godzilla ដែលជាសត្វចំលែកយក្ស នៅសមុទ្រមួយក្បាល ។ កាលពី Trailer មុនៗយើង បានឃើញថា Godzilla ចូលដល់ទីក្រុង អុកឡុក កំទេចអស់អគារ ជាច្រើន ។



ថ្ងៃនេះ Godzilla បានបញ្ចេញវីដេអូ ថ្មីមួយបន្ថែមទៀត ដែលធ្វើអោយ ទស្សនិកជន មាន អារម្មណ៍ រន្ធត់ និងកំសត់ថែម ទៀតផង ។ Trailer ថ្មីនេះ ចូលដល់កោះ ហាវៃ របស់អាមេរិក ដែលបានវាយប្រហារដោយ រលកយក្ស ស៊ូណាមិ ដែលកើតឡើងដោយ សត្វចំលែក Godzilla ។ វាក៏បានធ្វើអោយយើង នឹក ឃើញដល់ប្រទេសជប៉ុន ដែលបានរងគ្រោះ រលកយក្ស ស៊ូណាមិ កាលពីឆ្នាំ ២០១១ ផងដែរ ។ ក្រៅពី នោះផងដែរ យើងក៏បានឃើញ អំពីឈុតឆាក កំសត់មួយ ដែលលោក Joe Brady ត្រូវលះបង់ ប្រពន្ធ របស់ខ្លួន ស្លាប់នៅនឹងមុខ ដើម្បីជួយ មនុស្ស ពេញមួយអគារ ។



Godzilla នឹងស្វាគមន៍ ទស្សនិកជន នៅក្នុងឧសភា ខាងមុខនេះហើយ ទស្សនិកជន អាចទស្សនា វីដេអូ​ Trailer ថ្មីបាន នៅខាងក្រោមនេះ ៕

 

ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: movie godzilla hollywood sea monster tsunami trailer