CamNews

សេដ្ឋីនីនៅចិនជំពាក់បំណុលច្រើន ធ្វើអត្ដឃាត មិនបានសម្រេច

Gu Chun Fang ជាសេដ្ឋីនីចិនម្នាក់ បានរត់គេចខ្លួនជាមួយនឹងប្រាក់បំណុល ៩៥លាន
ដុល្លារ ខណៈពេលត្រូវបាននគរបាលសៀងហៃចាប់ខ្លួន សេដ្ឋីជំពាក់បំណុលច្រើនរូបនេះ
មានបំណងធ្វើអត្ដឃាតប៉ុន្ដែមិនបានសម្រេច។


Gu Chun Fang សេដ្ឋីរូបស្រស់ជំពាក់បំណុងច្រើន


ក្រុមមន្ដ្រីនគរបាលខេត្ត Jiangsu កាលពីម្សិលមិញបានប្រកាសពីការចាប់ខ្លួន Gu Chun
Fang អ្នកតំណាងនៃក្រុមហ៊ុន the Suzhou Kaiwei Long Trading Co., Ltd ពីបទសង្ស័យថា
បានប្រមូលទុនមិនស្របច្បាប់ប្រមាណជា ៩៥លានដុល្លារអាមេរិក។

Gu Chun Fang ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៧មិនានៅសៀងហៃ។ មុននេះនាងបានរត់
គេចខ្លួនទៅកាន់សឹង្ហបុរី រួចបានវិលមកកាន់សៀងហៃវិញ។

ទំព័រ Xinhua បានរាយការណ៍ថា នៅពេលត្រូវបានចាប់ខ្លួន Gu Chun Fang មានបំណងធ្វើ
អត្ដឃាត ប៉ុន្ដែមិនបានសម្រេច គ្រាន់តែត្រូវរងរបួស និងមិនប៉ះពាល់ដល់ការស៊ើបអង្កេត។

Gu Chun Fang ត្រូវបានគេដាក់ឈ្មោះថា ជា "អ្នកជំនួញស្រស់ស្អាតបំផុតនៅ Jiangsu"។
ក្រុមហ៊ុនរបស់នាង ផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យធ្យូងថ្ម ក្រៅពីនេះ Gu Chun
Fang ក៏មានក្រុមហ៊ុនផ្សេងទៀត រួមជាមួយនឹងហាងសំលៀកបំពាក់ទំនើប និងហាងកែ
សម្ផស្សផងដែរ។

ដោយមូលហេតុខ្វះទុន និងការខ្ចីទុនដោយសន្យាថានឹងអោយការប្រាក់ខ្ពស់ ចាប់ពីឆ្នាំ
២០០៨ រហូតមកទល់នឹងមុនពេលគេចខ្លួន Gu Chun Fang បានខ្ចីប្រាក់យ៉ាងច្រើនពីក្រុម
ឯកជន និងធនាគារ។ ចំនួនទឹកប្រាក់ដែលបានខ្ចី រួមនឹងការប្រាក់មួយថ្ងៃកាន់តែច្រើន មិន
មានលទ្ធភាពសង Gu Chun Fang ក៏បានសម្រេចចិត្តគេចខ្លួនកាលពីដើមខែមិនា។

រហូតមកដល់ពាក់កណ្ដាលខែមិនា នគរបាលក្រុងរបស់ខេត្ដ Jiangsu ទទួលបានពាក្យ
បណ្ដឹងពីម្ចាស់បំណុលចំនួនជាង ២០ ដោយពួកគេបានស្នើអោយជួយតាមរកនាង Gu Chun
Fang។ ភ្លាមនោះ នគរបាលបានបង្កើតក្រុមស៊ើបអង្កេត តាមរកស្ដ្រីជាប់ចោទនេះ។ ថ្ងៃទី
២៧មិនា នគរបាលខេត្ដ Jiangsu ចាប់បាន Gu Chun Fang ដោយសហការណ៍ជាមួយសមត្ថ
កិច្ចក្រុងសៀងហៃ។

ហាងសំលៀកបំពាក់ទំនើបរបស់ Gu Chun Fang ត្រូវបានបិទទ្វារ

កាសែតចិនបានរាយការណ៍ថា Gu Chun Fang មានអាយុ ៤០ឆ្នាំ កំពស់ ១,៧០ម មានរូប
រាង និងមុខមាត់ស្រស់ស្អាត។ ក្រុមម្ចាស់បំណុតថ្លែងថា Gu Chun Fang តែងប្រើប្រាស់វិធី
ជាច្រើន ក្នុងនោះមានការចាយវាយធំ ទើបធ្វើអោយមានការជឿជាក់ពីម្ចាស់បំណុល និង
បានអោយនាងខ្ចីប្រាក់យ៉ាងច្រើន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ wantchinatimes

Tags: chinabillionairesuicide