CamNews

ព័ត៌មានអន្តរជាតិ 

ពិជឃាត ឥតមេត្តា សម្លាប់មនុស្សកើនជិត ៥ ពាន់នាក់ ក្នុងមួយពព្រិចភ្នែក

ព័ត៌មានអន្តរជាតិ  ៖     របាយការណ៍ចុងក្រោយ  ចេញផ្សាយដោយអង្គការសហប្រជាជាតិ
អោយដឹងថា  ជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិត   ដោយគ្រោះធម្មជាតិខ្យល់ព្យុះ
កំណាច ហៃយ៉ាន់ នៅឯប្រទេសហ្វីលីពីន​នោះ បានកើនឡើងដល់ទៅ ៤,៤ ៦០  នាក់ហើយ
ពោលគឺ កើនឡើងទ្វេដងជាមួយនឹងតួលេខចុងក្រោយរបស់រដ្ឋាភិបាលប្រទេសនេះ តែទោះ
ជាយ៉ាងណា នៅតិចជាង ការប៉ាន់ស្មាន កាលពីដំបូង ថានឹងអាចស្លាប់ដល់ទៅ ១ ម៉ឺននាក់។

គួររំឭកផងដែរថា ជាមួយនឹងសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិដ៏អាក្រក់បំផុតប្រចាំឆ្នាំមួយ
នេះ បានធ្វើអោយមនុស្សទូទាំងពិភពលោក មានការតក់ស្លុតជាខ្លាំងព្រោះថាឆក់យកជីវិត
អាយុរាប់ពាន់នាក់ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ។  គួររំឭកផងដែរថា ខ្បល់ព្យុះពិជឃាត
ហៃយ៉ាន់មួយនេះ បានបោកបក់វាយប្រហារមកលើប្រទេសហ្វីលីពីន  កាលពីចុងសប្តាហ៍
កន្លងទៅនេះ ដោយនៅក្នុងនោះ បានផ្តាច់សង្ខារមនុស្សរាប់ពាន់ បង្ហាញទាំងស្រុង នូវហេ
ដ្ឋារចនាសម្ព័ន្ធទាំងស្រុង នៅតាមបណ្តាខេត្ត នាភាគកណ្តាលប្រទេស ខណៈវាមានកម្លាំង
ខ្យល់បកដល់ទៅ ៣២០ គ.ម ក្នុងមួយម៉ោងឯណោះ។
 

យ៉ាងណាមិញ មកទល់នឹងខណៈនេះ ប្រជាពលរដ្ឋដែលមានសំណាងរួចផុតពីគ្រោះធម្ម
ជាតិមួយនេះ នៅក្នុងខេត្ត  Tacloban ក៏កំពុងតែមានបញ្ហាប្រឈមជាខ្លាំង កង្វះទឹកស្អាត
ទីជម្រក និងម្ហូបអាហារជាំដើម។  លោក  Benigno Aquino ជាប្រធានាធិបតីប្រទេសនេះ
ក៏កំពុងតែជួយបញ្ហាប្រឈមដូចគ្នា នោះគឺទទួលរងសម្ពាធក្នុងការធ្វើកិច្ចអន្តរាគមន៍ភ្លាម
ៗអោយដល់កន្លែងកើតហេតុ។
 ដោយឡែក បើយើងងាកមើលទៅលើសកម្មភាពមនុស្ស
ធម៌វិញ បណ្តាប្រទេសនៅលើពិភពលោក បានផ្តល់ជាជំនួយតាមលទ្ធភាពរបស់ខ្លួនទៅ
កាន់ប្រទេសនេះផងដែរ៕
 
 

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- មិនដឹងជាស្លាប់ ឬរស់ ? អ្នកដំណើរម្នាក់ ធ្លាក់ចុះពីលើយន្តហោះ ចូលទៅក្នុងសមុទ្រ
- កូនតូចយំខ្លាំងពេក ប្រកាសលក់ តាមអ៊ិនធើណេត ប៉ូលីសកំពុងតែតាមប្រមាញ់
- សំណាងហួស ក្មេងស្រីតូច ធ្លាក់ពីជាន់ទី ៦ មិនខ្ចីស្លាប់
- រងរបួស ៣ នាក់ ក្រោយមានការផ្ទុះអាវុធ បាញ់គ្រាប់ពិត នៅក្នុងវិទ្យាល័យ
- ប្រមាញ់បានរូបថត ជនសង្ស័យ នាំយកក្រពើ បង្អើល ពេញអាកាសយានដ្ឋាន


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ & Chinadaily 


Tags: Philippines Asia Haiyan Manila Tacloban Storm