CamNews

តារា 

អ្នកគាំទ្រចង់ឃើញតារាប្រុសស្រី ក្នុងរឿង Descendants Of The Sun ក្លាយជា​គូស្នេហ៍ពិត

(កូរ៉េ)៖ Descendants of the Sun ខ្សែភាពយន្តកូរ៉េដ៏ល្បីដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំងសឹងទូទាំង ពិភពលោករួមទាំងតារាសម្តែងប្រុសស្រីដែល មានភាពប៉ិនប្រសប់សម្តែងផងដែរ នោះត្រូវបានអ្នកគាំទ្រ កំពុងផ្គូផ្គងអ្នកទាំងពីរ ថាប្រសិនបើ Song Joong-ki និង Song hye-kyo មានទំនាក់ទំនងគ្នាក្រៅឆាកពិតជាសក្តិសមគ្នាណាស់។

ការស្ទង់មតិមួយបានធ្វើទៅលើបុរសនារី ២០០០នាក់ ស្ថិតនៅចន្លោះអាយុពី ២០ឆ្នាំទៅ ៦០ឆ្នាំបានបង្ហាញថា ពួកគេសឹងតែទាំងអស់ចង់ឲ្យតារាសម្តែង Song Joong-ki ស្រឡាញ់ Song hye-kyo និងក្លាយជាប្តីប្រពន្ធនឹងគ្នាពិតមែន មិនត្រឹមតែក្នុងការសម្តែង ប៉ុណ្ណឺងទេ។

ងាកមកតារាប្រុស Song Joong-ki និយាយថា ក្នុងសាច់រឿង Descendants of the Sun ធ្វើឲ្យលោកត្រូវបង្ហូរទឹកភ្នែក ច្រើនដងណាស់ព្រោះពេលខ្លះ លោកក៏មានអារម្មណ៍ស្ត្រេសដែរ រហូតដល់គេហៅលោកក្រៅថា Crybaby តែលោកបាននិយាយផ្តល់កិត្តិយស នៃប្រជាប្រិយភាពក្នុងការសម្តែងនេះដល់ Song hye-kyo ដែលជាដៃគូសម្តែងស្រីដ៏ ស្រស់ស្អាត និងគួរឲ្យស្រឡាញ់ វិញទើបធ្វើឲ្យរឿងមួយនេះទទួល បានជោគជ័យ ស្ទើរស្មានមិនដល់៕
Fans want Song Joong-ki and Song Hye-kyo to date in real life

Image result for Fans want Song Joong-ki and Song Hye-kyo to date in real life

Image result for Fans want Song Joong-ki and Song Hye-kyo to date in real life

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: South korea Busan Seoul Asia President Park Geun hye