CamNews

តារា 

តារាកូរ៉េប្រុសស្រស់សង្ហា ៨ដួងគ្រោងនឹងវិលជួបអ្នកគាំទ្រវិញ បន្ទាប់ពីចប់កាតព្វកិច្ចយោធា

(កូរ៉េ)៖ បន្ទាប់ពីចូលបម្រើការងារយោធាអស់រយៈពេល២ឆ្នាំមក តារាប្រុសស្រស់សង្ហា៨ដួង នឹងត្រឡប់មកជួបអ្នកគាំទ្ររបស់ខ្លួនវិញហើយនៅលើឆាកសម្តែង។ ការចូលបម្រើការងារយោធា ទាមទារឲ្យមានអាយុចន្លោះពី១៨ឆ្នាំ ដល់៣៥ឆ្នាំហើយអាចបំពេញកាតព្វកិច្ចនេះចាប់ពី២១ខែ ដល់ ៣៦ឆ្នាំទើបបុរសៗ អាចត្រឡប់មកធ្វើការងារដែលខ្លួនធ្លាប់ធ្វើពីមុនវិញ។ តារាប្រុសទាំង ៨ដួងនេះត្រូវបានមហាជនរំពឹងថានឹងឡើងចូលមក K-Pop ជាថ្មីនៅឆ្នាំ២០១៧ ខាងមុខនេះរួមមាន៖

1. Super Junior’s Shindong

Shindong ចូលបម្រើយោធានៅឆ្នាំ២០១៤ តែត្រូវពន្យារដល់២០១៥ ហើយគេនឹងបំពេញការងារនេះរយៈពេល ២១ខែ។ តារាប្រុសរូបនេះចាប់ផ្តើមថតខ្សែភាពយន្តឲ្យ KBS ក្នុងរឿង Battle Trip ។
Shindong in uniform

2. JYJ’s Jaejoong

JaeJoong ចូលបម្រើទ័ពឆ្នាំ២០១៥ រយៈពេល២១ខែដូចគ្នាហើយគេក៏ទទួលបានពានរង្វាន់កិត្តិយសច្រើនដែរពីការងារនេះ។ តារាប្រុសរូបនេះអាចនឹងបញ្ចប់កាតព្វកិច្ចយោធា នៅចុងខែធ្នូ ឆ្នាំ២០១៦។
Jaejoong is currently in the military band of his division and often performs.

3. Super Junior’s Sungmin

Sungmin ចូលបម្រើយោធានៅថ្ងៃតែមួយនឹង Jaejoong ដែរហើយរំពឹងថានឹងចប់កាតព្វកិច្ចនៅថ្ងៃដូចគ្នា។ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះត្រូវបានជ្រើសរើសធ្វើជាតំណាងក្រុមដើរតួដូចជាតារាម៉ូដែលទាហានទៀតផង។
After his training as an active soldier, he was placed in the military band and plays the saxophone.

4. TVXQ‘s Yunho

Yunho ធ្វើការងារយោធារយៈពេល២១ខែហើយនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០១៧។ គេជាមេដឹកនាំក្រុមទាហានមួយកងពលនិងបានទទួលពានរង្វាន់ស្នាដៃឆ្នើមទៀតផង។
Yunho serves in his division in active duty as part of the military band.

5. Super Junior’s Eunhyuk

Eunhyuk នឹងបញ្ចប់ការងារបម្រើងទ័ពនៅកំឡុងខែកក្កដា ឆ្នាំ ២០១៧ ហើយតារាប្រុសរូបនេះក៏ជាអ្នកលេងត្រុំ ប៉ែតក្នុងក្រុមតន្ត្រីយោធាដែរ។
Eunhyuk plays the trumpet in the military band.

6. Super Junior’s Donghae

Donghae ចូលបម្រើយោធានៅឆ្នាំ២០១៥ ហើយគ្រោងនឹងបញ្ចប់កាតព្វកិច្ចនៅខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។
Imagine seeing Donghae in your town serving as a police!

7. Super Junior’s Siwon

Siwon នឹងបញ្ចប់ការងារយោធានៅកំឡុងខែសីហា ឆ្នាំ២០១៧ ។
Siwon holding a certificate after his first month of training.

8. TVXQ’s Changmin

Changmin ចូលបម្រើការងារទ័ពនៅថ្ងៃតែមួយដូចតារាចម្រៀង Siwon ដែរនិងគ្រោងបញ្ចប់កាតព្វកិច្ចនៅថ្ងៃតែមួយ។
មហាជនក៏ដូចជាអ្នកគាំទ្រសង្ឃឹមថា នៅឆ្នាំ២០១៧ខាងមុខនេះនឹងបានជួបការសម្តែង  ជាថ្មីរបស់តារាប្រុស    ដ៏ស្រស់សង្ហាទាំង ៨ដួងនេះឡើងវិញ៕

Related image

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: South korea Busan Seoul Asia President Park Geun hye