CamNews

មិនគួរឲ្យជឿ 

ស្ម័គ្រចិត្តចុះចូល របងការពារ តោកំណាច ដឹងអីថា រងការវាយប្រហារ ហែកស៊ី ស្ទើរស្លាប់ស្ទើររស់ (មានវីដេអូ)

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ បុរសម្នាក់ ស្ថិតក្នុងឈុតសម្លៀកបំពាក់ បំភ័ន   ភ្នែកសឹងតែមើល មិនឃើញ ត្រូវបានហែក ស៊ី ញ៉ាំញី ដោយតោកំណាច នៅក្នុងរបងការពារ នាសួនសត្វ Barcelona នា រសៀលថ្ងៃនេះ ប្រទេសអេស្ប៉ាញ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរ ទេស ដឹមីរ័រ ។​

ប្រភពដដែលបន្តអោយដឹងថា បុរសជាជនរងគ្រោះម្នាក់នេះ មានវ័យ ៤៥ ឆ្នាំ គាត់ត្រូវបានហែកស៊ីញ៉ាំ ញីទាំងរស់ ដោយតោកំណាចបីក្បាល ព្រួតវាយប្រហារគាត់ យ៉ាងសាហាវជាទីបំផុត ។ តែជាសំណាង ល្អជនរងគ្រោះរូបនេះ ត្រូវបានក្រុមការងារ ជួយសង្គ្រោះ បានវិញខណៈបានបញ្ជូនទៅសម្រាកនៅមន្ទីរ ក្រោយពីមានការវាយប្រហារខាំរបួសធ្ងន់ ជាច្រើនកន្លែង ។

សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បញ្ជាក់ថា វិនាទីវាយប្រហារនោះ វាពិតជារន្ធត់ជាខ្លាំង​ ខណៈ ការវាយប្រហារលើកនេះ អាចកើតឡើងទៅបាន ក្រោយពីបុរសជាជនរងគ្រោះ ស្ម័គ្រ   ចិត្តចុះចូលទៅ ក្នុងរបងការពារ តោកំណាច រួចចូលទៅអង្គុយនៅក្នុង គុម្ពស្មៅផ្ទាល់តែម្តង ។ កាសែត     ក្នុងស្រុក La Vaguardia ចុះផ្សាយអោយដឹងថា​ ជនរងគ្រោះរូបនេះ ត្រូវបានជួយសង្គ្រោះភ្លាមៗ ពីសំណាក់ក្រុមការ ងារសួនសត្វ ប៉ូលីស និង បុគ្គលិកពន្លត់អគ្គីភ័យ ដោយអន្តរាគន៍ បង្ខំអោយតោកំណាច  បីក្បាលនោះ ដកថយតាមរយៈការបាញ់ទឺក និងប្រើប្រាស់ឧបករណ៍ពន្លត់អគ្គីភ័យ ជាលទ្ធផល គាត់ទទួលរងរបួស ធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្រ de la Vall d'Hebron ។​

គួរបញ្ជាក់ថា មានសេចក្តីរាយការណ៍អោយដឹងថា ជនរងគ្រោះ ធ្លាប់មានប្រវត្តិ  ទាក់ ទង សកម្មនិយម ហើយកាលពីពេលកន្លងទៅ គាត់បានធ្វើការតវ៉ាដោយចងផ្អោបខ្លួនទៅនឹងសំណង់អាគារតំណាងក្រុង Barcelona អាគារ La Pedrera ជាការតវ៉ា ប្រឆាំងទៅនឹង ការរំលូតកូន​។ មិនត្រឹមតែប៉ុណ្ណោះ អំឡុងខែ កញ្ញាកន្លងទៅនេះ គាត់ត្រូវបានចាប់ឃាត់ខ្លួន ពាក់ព័ន្ធការដុតទង់ជាតិ នៅឯ បូជនីយដ្ឋានមួយកន្លែង ជាករណីកិច្ចជូនចំពោះ​បុព្វបុរស Rafael Casanova ។ ដោយឡែក ពាក់ព័ន្ធករណីគ្រោះថ្នាក់លើកនេះ សួនសត្វបានបើកការស៊ើបអង្កេត ថាតើហេតុអ្វីបានជាគាត់សម្រេចចិត្ត ចុះ   ចូលទៅក្នុងរបាំងការពារ​ តោកំណាចយ៉ាងដូច្នេះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ


Tags: Int news Breaking news World news Unt news Hot news Barcelona Spain