CamNews

អ្នកមិនទាន់បញ្ចប់មហាវិទ្យាល័យ មិនអនុញាតអោយ ចូលប្រទេសអារ៉ាប់រួម

អារ៉ាប់រួម (UAE) បានអនុម័តបទបញ្ជាដ៏គួរភ្ញាក់ផ្អើលមួយ គឺមិនអនុញ្ញាតអោយភ្ញៀវទេស
ចរណ៍អាស៊ីដែលមិនទាន់បញ្ចប់ការសិក្សាមហាវិទ្យាល័យ មកទេសចរណ៍នៅប្រទេសនេះ។

កាលពីថ្ងៃតី ១៨កន្លងទៅ ទំព័រ Telegraph បានចេញផ្សាយថា អារ៉ាប់រួម (UAE) បានអនុម័ត
បទបញ្ជាហាមមិនអោយភ្ញៀវទេសចរណ៍អាស៊ីដែលមិនទាន់បញ្ចប់ការសិក្សាមហាវិទ្យាល័យ
មកទេសចរណ៍នៅប្រទេសរបស់ខ្លួន។ មូលហេតុត្រូវបានគេលើកឡើងថា គឺដើម្បីការពារមិន
អោយមានជនអន្ដោប្រវេសន៍ខុសច្បាប់ ចូលក្នុងប្រទេសនេះ។

ក្រៅពីបំរាមខាងលើ បទបញ្ជានេះក៏បានហាមឃាត់ អ្នកធ្វើការជាជាងភ្លើង ទឹក សំណង់ កម្ម
ករ អ្នកបើកបរ ជាងដេរ និងពលករដែលមកពី India , Pakistan, Bangladesh, Sri Lanka និង
Philippines​ ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD