CamNews

ប្លែកៗ 

ប្លែកៗ៖ ពួកមនុស្សចូលចិត្តដើរទេសចរណ៍ បែបអាក្រាតកាយ

កាលពីថ្ងៃទី 26/7 កន្លងទៅនេះ ជនជាតិបារាំងមួយក្រុមបានប្រារព្ធនូវដំណើរទេសចរណ៍
មួយក្នុងស្ថានភាពអាក្រាតកាយ។ ពួកគេមិនបានស្លៀកពាក់អ្វីទាំងអស់ គឺស្ពាយតែសាក់ដូ

ហើយនាំគ្នាធ្វើដំណើរទៅ ដោយគ្មានខ្មាស់អៀនអ្វីទាំងអស់។

មានមនុស្សជាច្រើនបានចូលរួមក្នុងដំណើរទេសចរណ៍នេះ។ ពួកគេមកពីទីកន្លែងជាច្រើនផ្សេង
គ្នាទូទាំងប្រទេសបារាំង គ្រប់អាយុ ភេទ មុខរបរ... តែពួកគេមានចំនុចមួយដូចគ្នាគឺ ត្រៀមខ្លួនជា
ស្រេចក្នុងការអាក្រាតកាយដើរទេចរណ៍។

សំរាប់អ្នកក្មេងៗដែលចូលរួមក្នុងដំណើរទេសចរណ៍នេះ គឺពួកគេស្វែងយល់នូវអារម្មណ៍ប្លែកៗ។
ចំណែកឯស្រ្តីចំណាស់ៗជាច្រើន គឺចង់បំបាត់នូវ stress ក៏ដូចជាសំពាធផ្សេងៗទៀតដែលមាននៅ
ក្នុងគ្រួសារ។
មនុស្សម្នាក់ដែលបានចូលរួមក្នុងពិធីនេះបានឲ្យដឹងថា: "នេះគឺជាលើកដំបូងហើយដែលខ្ញុំបាន
ចួលរួមជាមួយនឹងសកម្មភាពដូច្នេះ។ ដំបូង ខ្ញុំក៏មានអារម្មណ៍ខ្មាស់អៀន ប៉ុន្តែដល់ពេលឃើញ
គ្រប់គ្នាសុទ្ធតែដូចខ្លួន ខ្ញុំលែងមានអារម្មណ៍ខ្មាស់ទៀត។ នេះគឺជាការដកបទពិសោធន៍មួយដ៏
គួរឲ្យចាប់អារម្មណ៍ និងថ្មីចម្លែក៕ 
ដោយ៖ សិលា
ប្រភព៖ k14



Tags: Strange meeting people tourist nude unbelievable strange