CamNews

តារា 

ច្បាប់ ហាមពាក់កាសដោយ បើកចំហរ សំរាប់កីឡាករបាល់ទាត់អង់គ្លេស

តាំងពីយូរណាស់មកហើយ គេតែងតែឃើញតារាបាល់ទាត់ ភាគច្រើនកីឡាកររបស់អង់គ្លេស
តែងតែពាក់កាសធំៗមុន និងក្រោយពេលការប្រកួតក្នុងតំបន់របស់អ្នកកាសែត ។
វាមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ព្រោះគេគិតថាកីឡាករត្រូវការបន្ធូរអារម្មណ៍ ជាមួយនឹងតន្ត្រី ។
តាមពិតវាគ្រាន់តែជាការសំដែងរបស់កីឡាករនិមួយៗ ដើម្បីអោយអ្នកកាសែតសុំសំភាសន៍ពួក
តែប៉ុណ្ណោះ ។



សកម្មភាពនេះត្រូវបានលើកឡើងនឹងចេញជាច្បាប់ ដោយហាមប្រាមមិនអោយពាក់កាសស្តាប់
ចំរៀងដោយបើកចំហរក្នុងកន្លែងបណ្តុំអ្នកកាសែតទេ កាលពីខែតុលាឆ្នាំមុន ។ ទោះជាយ៉ាងនេះ
ក្តីច្បាប់នេះគ្មានប្រសិទ្ធភាពឡើយ ពួកគេនៅតែបន្តធ្វើសកម្មភាពនេះ ។



កីឡាកររបស់អង់គ្លេសល្បីៗមួយចំនួនដូចជា Rooney, Ferdinand, Ashley Cole, Gerrad ក្រោយ
មកក៏ឆ្លងដល់ Walcott, Ashley Young ជាដើម ។ សហព័នបាល់ទាត់របស់អង់គ្លេសនៅមិនទាន់
មានវិធានការថ្មីនោះទេ តែគេជឿជាក់ថាមានតែការពិន័យពី League នីមួយទេទើបអាចបញ្ចប់
បញ្ហានេះបានដាច់ស្រាច់ ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: english football star headset ban