CamNews

ព័ត៌មានអន្តរជាតិ 

ទាន់ហេតុការណ៍ ៖ ១៨ នាក់ស្លាប់ ក្រោយហេតុការណ៍ ធ្លាក់យន្តហោះ នៅតំបន់ភ្នំ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់សម្តីមន្រ្តីផ្លូវការ កាលពីវេលាព្រឹកថ្ងៃច័ន្ទនេះ គេហទំ ព័រសារព័ត៌មាននាំមុខ ស៊ីអិនអិន បានចេញផ្សាយអត្ថបទ មុននេះ អោយដឹងថា យ៉ាងហោច ណាស់មនុស្ស ៨ នាក់បានស្លាប់បាត់បង់ជីវិត ក្រោយយន្តហោះ ធន់តូច មួយគ្រឿងបានជួបនឹង ឧបទ្ទេវហេតុ ធ្លាក់នៅឯតំបន់ភ្នំ ភាគខាងលិច ប្រទេស នេប៉ាល់ ។

លើសពីនេះ ប្រភពដដែល បន្តអោយដឹងថា យន្តហោះមួយគ្រឿងនោះ មានឈ្មោះថា The Twin Otter កាលពីរសៀល ថ្ងៃអាទិត្យ ម្សិលមិញនេះ វាបានហោះចាកចេញពីទីក្រុង ទេសចរណ៍ Pokhara ចម្ងាយប្រមាណជាង ២០០ គ.ម ពីក្រុង Kathmandu ។ ខណៈនៅតាមផ្លូវធ្វើដំណើរ ឆ្ពោះទៅកាន់ក្រុង Jumla ចម្ងាយប្រមាណ ៦០០ គ.ម ភាគខាងជើង ឆៀងខាងកើត ក្រុង Kathmandu វាក៏បានបាត់ខ្លួនតែម្តង។ជាធម្មតា រយៈចម្ងាយយ៉ាងដូច្នេះ គេធ្វើដំណើរតែមួយ ម៉ោងនោះទេ ។

លោក Bam Bahadur Bhandari ជាមន្រ្តីប៉ូលីស ប្រចាំតំបន់ បានរាយការណ៍អោយដឹងថាបន្ទាប់ ពីបានធ្វើការតាមដានស៊ើបអង្កេត និងចុះទៅដល់កន្លែងកើតហេតុ ក្រុមអ្នកដំណើរទាំងអស់ គ្មាននរណាម្នាក់ បានរស់រានមានជីវិតនោះទេ ។ដោយឡែក មូលហេតុ ដែលបានធ្វើអោយយន្ត ហោះខាងលើធ្លាក់ ពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ តែអ្វីដែល គេបានដឹងនោះគឹថាយន្ត ហោះខាងលើ បានហោះ ស្ថិតនៅក្នុងលក្ខខ័ណ្ឌអាកាសធាតុអាក្រក់ ខណៈ តំបន់កើតហេតុក្នុង រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទទួលរងនូវឥទ្ធិពល គ្រោះធម្មជាតិ ព្យុះព្រិលទឹកកក និង ធ្លាក់ភ្លៀងជាដើម ។

លោក Bimlesh Karna នាយករងអាជ្ញាធរ អាកាសចរស៊ីវិល ជាជំហានដំបូង អះអាងអោយដឹង ថាយន្តហោះខាងលើ ទំនងជាហោះ ទៅបុកនឹងភ្នំ ។ យ៉ាងណាមិញ បើតាមរបាយការណ៍ សរ បញ្ជាក់អោយដឹងថា Twin Otter ជាយន្តហោះ មានវ័យ ៤០ នឹងជារបស់ក្រុមហ៊ុនអាកាសចរណ៍ Nepal Airlines ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ស៊ីអិនអិន


Tags: Int news Unt news Viral video Breaking news Nepal