CamNews

តារា 

អេឡិច ចិត្រា បោះបង់ ទឹម រដ្ឋា ស្រវ៉ាចាប់ ឆៃ លីដាឡែន

ភ្នំពេញៈ តារាប្រុសរូបសង្ហារសម្បុរស ដែលល្បីថាជាតារាប្រុសដែល ផ្លាស់ប្តូរដៃគូរសម្តែង ដូចដូរខោអាវ លោក អេឡិច ចិត្រា បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រលោក មានការភ្ញាក់ ផ្អើល និងវិលមុខដោយសារតែ ការផ្លាស់ប្តូរដៃគូ ចម្រៀងមិនចេះឈប់ មិនចេះឈរ ហើយកាល ពីរាត្រីថ្ងៃទី១៨ ខែមករានេះលោកបាន ដឹកដៃស្រីស្អាត ដែលជាអតីតដៃគូចាស់គឺ កញ្ញា ឆៃ លីដាឡែន ឡើងបង្ហាញមុខនៅ ក្នុងកម្មវិធីកម្សាន្តមួយ ដែលធ្វើឲ្យទស្សនិកជនងឿងឆ្ងល់និង លាន់មាត់គ្រប់ៗគ្នាថា លោកបោះបង់ចោល កញ្ញា ទឹម រដ្ឋា ស្រវ៉ាដៃគូចាស់សាងប្រជាប្រិយ ភាពសម្រាប់ឆ្នាំថ្មី ។

តារាចម្រៀងប្រុសស្រីល្បីឈ្មោះមួយគូគឺ លោក អេឡិច ចិត្រា បានដឹកដៃ កញ្ញា ឆៃ លីដា ឡែន ឡើងបង្ហាញវត្តមានចាប់ដៃគ្នា បកស្រាយចម្រៀង និងបង្ហាញពីការវិលមកចាប់ផ្តើម ចាប់ដៃគ្នា សារជាថ្មីម្តងទៀតក្នុងកម្មវិធី “រាត្រីកម្សាន្ត” របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន បាន ធ្វើឲ្យទស្ស និកជន ដែលតាមដាន ទស្សនាដោយផ្ទាល់ និងនៅតាមគេហដ្ឋាន មានការងឿង ឆ្ងល់ថា កន្លង មកធ្លាប់បានផ្ទុះព័ត៌មានថា តារាប្រុសស្រីមួយគូនេះ ធ្លាប់មានបញ្ហាមិនចុះ សម្រុងគ្នា រហូតដល់ ត្រូវចែកផ្លូវគ្នា ដើរនៅលើវិថីសិល្បៈ ហើយពេលនេះហេតុអី បានជានៅ សុខៗ ស្រាប់តែ ពួកគេ វិលមកចាប់ដៃគ្នា បង្ហាញមនោសញ្ចេតនាផ្អែមល្ហែម ដូចជាទឹកនិងត្រី បែបនេះទៅវិញ ។

ទាក់ទងទៅនឹងចម្ងល់របស់ មហាជននេះត្រូវបាន តារាសម្តែងនិងជា តារាចម្រៀងលោកអេឡិច ចិត្រា ឆ្លើយប្រាប់នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត”ថា ការវិលមកចាប់ដៃគូចាស់នេះ គឺមកពីមានការ សំណូមពរ ពីទស្សនិកជនចង់ ឲ្យលោក ចាប់ដៃគូជាមួយ ដាឡែន “ព្រោះថាខ្ញុំនិង ដាឡែន សម្តែងជាមួយគ្នាបញ្ចូល មនោសញ្ចេតនាល្អស៊ីចង្វាក់គ្នា ដូច្នេះដើម្បីតម្រូវចិត្តទស្សនិកពួកខ្ញុំ ក៏វិលមកចាប់ដៃគ្នាសារ ជាថ្មីម្តងទៀតតែម្តងទៅ ” ។

ជាមួយគ្នាស្រីស្អាតថ្ពាល់ខួច កញ្ញា ឆៃ លីដាឡែន ក៏បានប្រាប់ឲ្យដឹងស្រដៀងគ្នាដែរថា “ពួកខ្ញុំ នឹងវិលមកចាប់ដៃគូគ្នាច្រៀងវិញ ហើយសម្រាប់ឆ្នាំ២០១៤នេះ ពួកខ្ញុំខំប្រឹងរិះរកអ្វីដែលថ្មីៗ ប្លែកទុកសម្រាប់បម្រើ អារម្មណ៍ទស្សនិកជនហើយ ខ្ញុំទាំងពីរនាក់ក៏មិនធ្វើឲ្យអ្នកគាំទ្រ មានការ ខកចិត្តក្នុងការគាំទ្រនិងកា រស្នើរសុំឲ្យពួកខ្ញុំច្រៀង ជាមួយគ្នាជាថ្មីម្តងទៀត ហើយសម្រាប់ដៃ គូចាស់របស់ អេឡិច គឺ កញ្ញា ទឹម រដ្ឋា គាត់ក៏មានការរវល់ជាមួយការងារច្រើន ដូច្នេះសម្រាប់ អ្នកសិល្បៈគឺតែងតែមាន ការផ្លាស់ប្តូរជារឿង ធម្មតាគ្មានបញ្ហាអ្វីឡើយ ” ។

លើសពីនេះទៅទៀត តារាចម្រៀងលលកញីឈ្មោលមួយគូនេះ ក៏បានបង្ហាញពីភាពជឿជាក់ និងការតាំងចិត្តប្រាប់ជា សាធារណៈពីការទាញ យកប្រជាប្រិយភាព ឲ្យមានភាពលេចធ្លោកាន់ តែខ្លាំងថែមមួយកម្រិតទៀត សម្រាប់ការវិលមកចាប់ផ្តើម សារជាថ្មីជាមួយគ្នាម្តងទៀត ក្នុង ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: alex chantra chhayli dalen Entertainment Khmer super stars MC TV Actress Actor