CamNews

The Shard អគារខ្ពស់បំផុតនៅអឺរ៉ុប

អឺរ៉ុប៖ The Shard គឺជាអគារដ៏ខ្ពស់មួយដែល មានកំពស់  ៣១០ម៉ែត្រ នៅអឺរ៉ុបបានបើក
សម្ពោធដោយនាយករដ្ឋមន្ត្រីនៃប្រទេស Qatari លោក Hamad bin Jassem al-Thani  ជា
មួយនឹងព្រះអង្គ  Andrewជាបុត្រានៃព្រះមហាក្សត្រី Elizabeth II​  កាលពីថ្ងៃទី៥ ខែកក្កដា
​ឆ្នាំ២០១២។

អគារដ៏ខ្ពស់នេះ  ស្ថិតនៅខាងត្បូងធនាគារ  River Thames  នៅជិតស្ពាន  London ដែល
អាចឱ្យមនុស្សចូលទស្សនាបានចំនួន ១២,០០០នាក់។ ជាពិសេសអគារដ៏ស្រស់ស្អាតនេះ
មានសណ្ឋាគារ លំដាប់ ផ្កា៥   ដែលមានទំហំ ៦០០,០០០ម៉ែត្រការ៉េ   ជាមួយនឹងភោជនី
យដ្ឋាន និងផ្សារទំនើបយ៉ាងប្រណិត នៅជាន់ទី ៩៥។

មិនតែប៉ុណ្ណោះ អគារនេះក៏មានផ្ទះ (apartment)សំរាប់លក់ នៅជាន់ទី៥៣ ដល់ជាន់ទី៦៥
ដែលផ្ទះនិមួយៗ មានតំលៃចាប់ពី ៧៦លានដុល្លារឡើង៕

ដោយ៖ វណ្ណៈ
ប្រភព៖ news.ninemsn


Tags: Europe Building