CamNews

ជំនួបមេដឹកនាំកំពូលៗកូរ៉េខាងជើង ក្នុងឱកាស សម្ពោធអាគារទំនើប

កូរ៉េខាងជើង៖ កាលពីថ្ងៃពុធ ទី ២០ ខែមិថុនា​ នេះប្រទេសកូរ៉េខាងជើង បានបើកការសម្ពោធ
ដាក់អោយប្រើប្រាស់អាគារ (​​​Apartment) ដ៏ធំមួយនៅចំកណ្ដាលទីក្រុង​ ព្យុងយ៉ាង (Pyongyang)។
អាគារថ្មីដ៏ប្រណិតនេះមានឈ្មោះថា Changjon។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងបរិវេណ
នៃដងផ្លូវចូលទៅកាន់អាគារ Apartment តែម្ដង។

គួររំលឹកផងដែរថា ការសម្ពោធ ដាក់អោយប្រើប្រាស់អាគារដ៏ប្រណិតនេះ គេឃើងមាន វត្តមាន
របស់ថា្នក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលកូរ៉េខាងជើង ជាច្រើនរូបដូចជា​ លោក Kim Yong
Nam, Choe Yong Rim, Mun Kyong Dok , Choe Tae Bok, VMar Chow Ryong Hae, Kim Ki
Nam, Yang Hyong Sop, Ro Yu Chol និង​មន្រី្ដកងកម្លាំងប្រដាប់អាវុធជាច្រើនសិបនាក់ផងដែរ។

ក្នុងកម្មវិធីនេះដដែល លោក  Kim Yong Nam ជាប្រមុខដឹកនាំនៃក្រសួងការពារជាតិបានថ្លែងថា៖
ការកសាងអាគារថ្មីនេះឡើងគឺក្នុងគោលបំនង ទុកជាកន្លែងប្រជុំកិច្ចការធំៗ ដូចជាការប្រជុំបន្ទាន់
ពីកិច្ចការប្រទេសជាតិ ឬក៏ដូចជាការជំនួបជាមួយមន្រ្ដី ស្ថានទូត អ្នកមុខ​អ្នកការ ​ពីប្រទេសខាង
ក្រៅផងដែរ។ ម្យ៉ាងវិញទៀត គឹការគោរពបូជាចំពោះអតីតមេដឹកនាំមុន គឺលោក Kim Jong Il​ដែលជាមេដឹកនាំដ៏ឆ្នើមសម្រាប់ប្រជាជាតិកូរ៉េទាំងមូល។ លើលពីនេះទៅទៀត គឹការបង្ហាញ ពី
និមិត្តរូបភាពខ្លាំងនៃមេដឹក្រោយ​​ ដែលត្រូវាជាកូនប្រុស​លោក Kim Jong Il គឺលោល Kim Jung-
Un។

 

ដោយ៖ សារិន
ប្រភព៖ wordpress


Tags: news north korea building