បច្ចេកវិទ្យា ៖ ជាការពិត ថ្ងៃដំបូងនៃដើមខែ មេសា បើតាមការគូស បញ្ជាក់ អោយដឹង ពីសារព័ត៌មានបរ ទេស ថ្ងៃនេះផ្ទាល់ លោកខាងលិច តែនិយមហៅថា April Fool's Day គឺជាថ្ងៃ ដែលមនុស្សគ្រប់គ្នាតែង តែមាននិន្នាការខ្ពស់ក្នុងការពាំនាំនូវអ្វីដែលប្លែក សឹងតែគ្មានពីមុនមុខ តួយ៉ាង មនុស្សគ្រប់គ្នាតែងតែនឹក គិតធ្វើអ្វីប្លែកៗតែម្តង ដោយឡែក មិនត្រឹមតែ សង្គមមនុស្សប៉ុណ្ណោះទេ មាន ការចាប់អារម្មណ៍ខ្ពស់ទៅ លើ April Fool's Day ក្នុងនោះ ក្រុមហ៊ុន Google នាឆ្នាំនេះ ក៏មានការចាប់អារម្មណ៍ខ្ពស់ដូចគ្នាដែរ រហូត សម្រេចបាន នូវ ការលេងហ្គេមអនឡាញ នៅលើ ផែនទី Google នៅ ទីតាំង ណាមួយដែលលោកអ្នក ពេញចិត្ត ពោល ការលេងហ្គេម Pac Man ផ្ទាល់តែម្តងនៅលើ Google Maps ។ (បញ្ជាក់ ៖ ពេលដែល រើសបានទីតាំងហើយ ចូរចុចទៅលើ រូបភាព Pac Man ដែលមាននៅ ខាង ក្រោម ផ្នែកខាងឆ្វេង រួចចាប់ ផ្តើមលេងតែម្តង) ។ រូបភាពខាងក្រោម ត្រង់ចំនុចក្រហម
ជំហានដំបូង លោកអ្នកត្រូវចូលទៅកាន់ទំព័រ ផែនទី ណាមួយ តាមរយៈគេហទំព័រ ហ្គូហ្គលរួចជ្រើសរើស ទីតាំងដែលមានបណ្តោលផ្លូវសមស្រប អំណោយផលដល់ការលេងហ្គេមរបស់ អស់លោកអ្នក ។ ឆ្លៀត នៅក្នុងឱកាសនេះ ក្រុមការងារយើងខ្ញុំ សូមលើកឧទាហរណ៍ជាក់ស្តែង ដោយ មាន ២ ទីតាំង នោះគឺ ទី តាំង តំបន់អង្គរ ប្រាសាទ អង្គរវត្ត និង តំបន់ជុំវិញផ្សារធំថ្មី នៃទីក្រុងភ្នំពេញ តែម្តង ដោយបង្ហាញឡើង តាមរយៈរូបភាព និង តំណភ្ជាប់ ចុចចូលទៅលេងហ្គេម Pac Man លើ Google Map ។ តោះចាំអង្គាល់ សាកល្បងទាំងអស់គ្នា ៖
ចាប់ផ្តើមលេង Pac Man នៅទីតាំង ប្រាសាទអង្គរវត្ត (ចុចតំណភ្ជាប់ ដើម្បីចាប់ផ្តើមលេង)
* បញ្ជាក់ ៖ សម្រាប់ទីតាំងលេងហ្គេមប្រាសាទអង្គរវត្ត មានភាពលំបាកលេងបន្តិច ពីព្រោះតែ មានចំនុច
ផ្លូវកែវតូចៗជាច្រើនកន្លែង ។
ចាប់ផ្តើមលេង Pac Man នៅទីតាំង ផ្សារធំថ្មី (ចុចតំណភ្ជាប់នៅទីនេះ ដើម្បីចាប់ផ្តើមលេងហ្គេម)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA , Google